លោក​ស្រី Lydia Lim វ័យ​៧០ឆ្នាំ ដែល​ចំណាយ​ពេល​ដល់​ទៅ​៤៨ឆ្នាំ​ធ្វើ​ការ​ជា​អ្នក​នៅ​ពី​ក្រោយ​ឆាក​វិស័យ​បាល់ទាត់​របស់​សិង្ហបុរី បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ហើយ នៅ​ដំណាច់​ខែ​កក្កដា ឆ្នាំ​២០២១ នេះ។ នេះ​បើ​តាម​ការ​ជូនដំណឹង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី។

អ្នកស្រី​ត្រូវ​បាន​គេ​ដាក់​រហស្សនាម«​លោក​ស្រី​បាល់ទាត់» ត្រូវ​បាន​ជាប់​កំណត់​ត្រា​ជា​បុគ្គលិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី ដែល​ធ្វើការ​បាន​យូរ​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ផ្នែក​​រដ្ឋបាល ដោយ​ចូល​ធ្វើការ​នៅ​ឆ្នាំ​១៩៧៣ ក្នុង​នាម​ជា​បុគ្គលិក​ធម្មតា​ប៉ុណ្ណោះ។

Telegram-Troryorng
Share.