លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ

លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាន​បង្ហាញ​ប្រតិកម្មនៅ​លើក​បណ្ដាញ​សង្គម​ហ្វេស​បុក នៅ​ព្រឹក​ថ្ងៃ​ទី៣០ តុលា នេះ​ពី​លទ្ធផល​ចំណាត់​ថ្នាក់​របស់​ក្រុម​ខ្លួន​កំពុង​ឈរ​នៅ​បាត​តារាង លីគកំពូលកម្ពុជា ក្រុម​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំទី១ កាល​ពី​រាត្រី​ថ្ងៃទី ២៩ តុលា។

លោក Akihiro Kato បាន​សរសេរ​រៀបរាប់​នៅ​លើក​ទំព័រ​ហ្វេសបុល​របស់​លោក​ថា៖ «វាជាលើកដំបូង​ចាប់​តាំងពីខ្ញុំគ្រប់គ្រង Tiger FC ដែលពួកយើងនៅបាតតារាង។ វា​ជា​រឿង​សោកសៅ​ណាស់ ប៉ុន្តែ​មាន​ពេល​ខ្លះ​ដែល​ជីវិត និង​បាល់ទាត់​មិន​ដំណើរ​ការ​ល្អ​។ ការ​ប្រយុទ្ធចាប់ផ្តើមឥឡូវនេះ វាច្បាស់​ជា​នឹងឡើង។ ខ្ញុំចង់អោយអ្នកទាំងអស់គ្នាជួយខ្ញុំ»។

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោម​ការ​ដឹក​នាំ​របស់​លោក នី យុទ្ធ ជាគ្រូបង្គោល ( បណ្ដោះអាសន្ន) ឆ្លងកាត់​ការ​ប្រកួត ៩សប្ដាហ៍​កន្លង​មក ឈ្នះ ១ ស្មើ ១ និង​ចាញ់ ៧ ស៊ុតបាន ៧គ្រាប់ របូត​គ្រាប់​បាល់ ២០គ្រាប់ នៅ​បាតតារាងមាន ៤ពិន្ទុ។

លទ្ធផល ៩ប្រកួត កន្លង​មក​របស់ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ មាន​ដូច​ខាង​ក្រោម៖

ប្រកួតទី១៖ ចាញ់ ISI ដង្កោសែនជ័យ ១-០ កាលពី​ថ្ងៃទី៦ សីហា នៅកីឡាដ្ឋាន AIA KMH Park​
ប្រកួតទី២៖ ចាញ់ បឹងកេត ៤-១ កាល​ពី​ថ្ងៃទី១៣ សីហា នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)
ប្រកួតទី៣៖ ឈ្នះគិរីវង់សុខសែនជ័យ ២-០ កាលពីថ្ងៃទី១៩ សីហា នៅកីឡដ្ឋាន ហនុមាន
ប្រកួតទី៤៖ ចាញ់ Tiffy Army ៣-០ កាលពីថ្ងៃទី២៧ សីហា នៅកីឡដ្ឋាន ហនុមាន
ប្រកួតទី៥៖ ចាញ់ ព្រះខ័នរាជស្វាយរៀង ៥-២ កាលពីថ្ងៃទី១៦ សីហា នៅកីឡដ្ឋាន ខេត្តស្វាយរៀង
ប្រកួតទី៦៖ ចាញ់ ព្រៃវែង ២-១ កាលពីថ្ងៃទី២៣ សីហា នៅកីឡដ្ឋាន ហនុមាន
ប្រកួតទី៧៖ ចាញ់ ភ្នំពេញក្រោន ៣-០ កាលពីថ្ងៃទី៣០ សីហា នៅកីឡដ្ឋាន ហនុមាន
ប្រកួតទី៨៖ ចាញ់ វិសាខា ២-១ កាលពីថ្ងៃទី២២ តុលា នៅកីឡដ្ឋាន ព្រីនស៍
ប្រកួតទី៩៖ ស្មើ ណាហ្គាវើលដ៍ ០-០ កាលពីថ្ងៃទី២៩ តុលា នៅកីឡដ្ឋាន ហនុមាន៕

Share.