នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះក្រុម​ហ៊ុន​បាល់ទាត់លីគកម្ពុជា (CPL) សម្រេចមិនបន្ដកិច្ចសន្យាថ្មីជាមួយលោក Satoshi Saito ធ្វើជានាយកប្រតិបត្តិ​​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​បាល់ទាត់​ជាតិ​មួយ​នេះ​ទៀតឡើយ ក្រោយ​ចំណាយ​ពេល​លើ​ទឹកដី​កម្ពុជា អស់​រយៈពេល​ ៧៤២​ថ្ងៃ។

ភ្លាមៗនោះកីឡាករ Nick Taylor សមាជិករបស់ព្រះខ័នរាជស្វាយរៀង និងលោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ ថ្លែងលើគណនីហ្វេសប៊ុកដូចខាងក្រោម៖

សូមបញ្ជាក់ថា នាយកប្រតិបត្តិលីគកំពូលកម្ពុជា ជនជាតិជប៉ុន លោក Satoshi Saito បានមកដល់កម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅហើយបានចាប់ផ្ដើមសម័យកាលកីឡាបាល់ទាត់កម្ពុជា ថ្មីមួយ ដោយមានឈ្មោះថា Cambodian Premier League បន្ទាប់ការផ្លាស់ប្តូឈ្នោះចាស់ Metofne Cambodian League។

កន្លង​ទៅ​ក្រុមហ៊ុន Cambodian Premier League ធ្វើការ​គ្រប់គ្រង​លើ​ការប្រកួត​ធំៗ​ក្នុង​ស្រុក​ចំនួន៤ គឺ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ហៅ​ថា Cambodian Premier League, ​លីគ​ទី២ ហៅ​ថា Cambodian League 2 ​ពានរង្វាន់ Cambodian League Cup និង​ពានរង្វាន់ Cambodian Super Cup។

យ៉ាងណាក្តី​មហាជន​រង់ចាំ​មើល​ថា​​ក្រុមហ៊ុន Cambodian Premier League នឹង​តែងតាំង​បុគ្គល​រូប​ណា ក្នុង​តំណែង​ជា​នាយកប្រតិបត្តិ​ជំនួស​លោក Satoshi Saito ដើម្បី​ប្រជែង​ កិត្យានុភាព​​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​និង​ទ្វីប​អាស៊ី?

Share.