កាល​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ តារា​សម្ដែង​ ឌី សូនីត្តា​ ឬ​ អ្នក​លេង​បណ្ដាញ​សង្គម​ និយម​ហៅ​ថា ចែកាដុង បាន​ផុស​វីដេអូ​ទាក់ទាញ​ទឹកភ្នែក​ពី​អ្នក​ទស្សនា​ព្រម​ទាំង​រៀបរាប់​ពី​បុរស​ម្នាក់​ដែល​ជា​កម្លាំងប​ណ្ដាល​និង​ជំរុញ​ទឹក​ភ្នែក​ ជួយ​ឱ្យ​កញ្ញា​សម្ដែង​ឈុត​យំបាន​យ៉ាង​ល្អ​។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​កញ្ញា​ ឌី សូនីត្តា​ Selfie ដើម្បី​ទទួល​ពរ​ជ័យ​ពី​អ្នកម្ដាយ​ក្នុង​ឱកាស​គំរប់​ខួប​អាយុ​៣០​ឆ្នាំ​របស់​ខ្លួន​នោះ​ គឺ​ពោរពេញ​ទៅ​ដោយ​ភាពរីករាយ​ អ្នក​ទស្សនា​មើល​បណ្ដើរ​សើច​បណ្ដើរ​ ប៉ុន្តែ​នៅ​ពេល​មក​ដល់​ជិត​ចុង​បញ្ចប់​វីដេអូ​ដែល​មាន​រយៈ​ពេល​ពេញ​ ៧​នាទី​បន្តិច​នោះ អ្នក​ទស្សនា​បាន​ប្ដូរ​អារម្មណ៍​ពី​សើច​មក​ជា​ក្ដុកក្ដួល​ ស្រណោះ​អាណិត​ចំពោះ​​តារា​ស្រី​រូប​នេះ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​រំលឹក​ដល់​លោក​ឪពុក​ដែល​បាន​ចែក​ឋាន​ចាក​ចោល​ក្រុម​គ្រួសារ​ឱ្យ​នៅ​កំព្រា។

បន្ថែម​លើ​នោះ​អ្នក​នាង​ បាន​បញ្ជាក់​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​នាង​​​ ឆាប់​យំ​នោះ​គឺ​មាន​លោក​ឪពុក​ដែល​ចែក​ឋាន​របស់​អ្នក​នាង​ ជា​កម្លាំង​ជំរុញ​ទឹក​ភ្នែកធ្វើ​ឱ្យ​អ្នក​នាងងាយ​យំ ក្នុង​នោះ​ដែរ​អ្នក​នាង​ក៏​សុំ​ទោស​ចំពោះ​ទស្សនិកជន​ ដែល​ចុង​ឃ្លីប​​វីដេអូរបស់​អ្នក​នាង​មាន​តែ​​ទឹក​ភ្នែក។ ខាង​ក្រោម​នេះ​គឺជា​សំណេរ​ទាំង​ស្រុង​ ដែល​អ្នក​នាង​ ឌី សូនីត្តា បាន​លើក​ឡើង​ ៖​​

«នេះជាមូលហេតុដែលខ្ញុំយំលឿនរាល់ពេលសម្តែងរឿង😭 សូមទោស ខ្ញុំគ្មានបំណងធ្វើអោយបងប្អូន unhappy ending ទេ🙏🙏🙏😭😭😭-មនុស្សប្រុសម្នាក់ ដែលខ្ញុំតែងតែឈ្លោះជាមួយរូបថតរបស់គេគ្រប់ពេលដែលខ្ញុំជួបបញ្ហា។ -មនុស្សប្រុសម្នាក់ ដែលធ្វើអោយខ្ញុំមានអារម្មណ៍ថាឈឺចាប់នៅអវត្តមានគេ។-មនុស្សប្រុសម្នាក់ ដែលធ្វើឲខ្ញុំស្រក់ទឹកភ្នែកគ្រប់ពេលដែលនឹកដល់គេ។-មនុស្សប្រុសម្នាក់ ដែលធ្វើអោយខ្ញុំស្រលាញ់ជាងគេហើយបំភ្លេចមិនបាននៅលើលោកនេះ គឺប៉ា My old Man 👴😭ខ្ញុំពិតជានឹកអ្នកខ្លាំងណាស់ ប៉ាខ្ញុំសង្ឃឹមថា អ្នកនឹងមើលឃើញកូនស្រីរបស់អ្នកម្នាក់នេះពីលើមេឃមកពោពេញដោយមោទនភាព»

អ្នក​គាំទ្រ​ដែល​បាន​ទស្សនា​វីដេអូ​ដែល​អ្នក​នាង​បង្ហោះ​រួច​ បាន​ចូលមក​លើក​ទឹក​ចិត្ត​ និង​ សរសើរចំពោះ​អ្នក​នាង ឌី សូនីត្តា ដែល​ជា​កូន​កត្តញូ ថែម​ទាំង​លើក​ឡើង​ទៀត​ថា​ ទស្សនា​វីដេអូ​របស់​នាង​​កម្សត់​ផង​ រំភើប​ផង​ដូចគ្នា៕​

Telegram-Troryorng
Share.