ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពាន Ballon d’Or លើកទី៨ របស់ខ្លួននៅក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង និងជាការឈ្នះច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ រាប់ចាប់តាំងឆ្នាំ១៩៥៦ ពោលគឺនៅពេលពានរង្វាន់ Ballon d’or ត្រូវបានបង្កើតឡើងដំបូងមកម្ល៉េះ។

តារា​ឆ្នើម​អា​ហ្ស​ង់​ទី​ន​បាន​បំបាក់​កីឡាករ​ជើង​ខ្លាំង​២រូបផ្សេងទៀតដូចជាខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Man City ឈរលេខរៀងទី២ និង Kylian Mbappe របស់ PSG ឈរលេខរៀងទី៣។

គួរបញ្ជាក់ផងដែរថា Lionel Messi ធ្លាប់ឈ្នះ Ballon d’Or ៧លើករួចមកហើយគឺកាលឆ្នាំ ២០០៩,២០១០,២០១១,២០១២,២០១៥, ២០១៩ និងចុងក្រោយលើកទី៨ នៅយប់ថ្ងៃទី៣០ ឈានចូលព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខណ: Ronaldo បាន​ឈ្នះ​ពានរង្វាន់​នេះ​នៅ​ឆ្នាំ ២០០៨,២០១៣,២០១៤,២០១៦ និង ២០១៧ ចំនួន​៥​លើក​តែ​ប៉ុណ្ណោះ។

ស្នាដៃរបស់ Messi ធ្វើបាននៅក្នុងរដូវកាល ២០២២-២០២៣ គឺជួយឱ្យក្រុមជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួន និងជាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៦ មកដែលពួកគេបានឈ្នះលើកចុងក្រោយ និងឈ្នះលើកដំបូងនៅឆ្នាំ ១៩៧៨៕

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or គិតចាប់តាំងពីឆ្នាំ ២០០៩៖

Share.