រថយន្តបែនដឹកដីបរភេទយីឌុបមួយគ្រឿង បើកបោះពួយគេចពីរថយន្តខាងមុខជ្រុល ក្រឡាប់ផ្ងារជើង សំណាងល្អអ្នកបើកបរមិនមានរងរបួស។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវ១០៤ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទយីឌុប បែនដឹកដី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3210 ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបែនដឹកដី បើកតាមផ្លូវ១០៤ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ មានរថយន្តកុងតៃន័រមួយគ្រឿងកំពុងបើកបរនៅខាងមុខបង្អន់ល្បឿន ធ្វើឲ្យអ្នកបើកបររថយន្តបែនស្លន់ ហ្វ្រាំងមិនទាន់ ព្យាយាមគេច តែជ្រុលចង្កូតបណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អអ្នកបើកបរមិនមានរងរបួស ហើយក៏មិនបង្កដល់អ្នកដទៃ ។

ក្រោយកើតហេតុ រថយន្តជួបគ្រោះថ្នាក់ សមត្ថកិច្ចចុះពិនិត្យឃើញថា មិនប៉ះពាល់ដល់អ្នកដទៃទើបប្រគល់ឲ្យម្ចាស់ចាត់ចែងរករថយន្តស្ទូចលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.