អង្គការសុខភាពពិភពលោក (WHO)តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានអំពាវនាវដល់រាជរដ្ឋបាភិបាល និងប្រជាជនកម្ពុជាពង្រឹងស្មារតីចូលរួមក្នុងសកម្មភាពប្រយុទ្ធនឹងវីរុសកូវីដ១៩បំប្លែងថ្មី ទម្រង់ដែលតា (Delta variant) ឱ្យបានសកម្មខ្លាំងក្លាបំផុត។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន (Li Ailan) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា «យើងកំពុងប្រណាំងប្រជែងជាមួយវីរុសកូវីដ-១៩ បំប្លែងថ្មី៖ សូមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីកុំឱ្យស្ដាយក្រោយនៅថ្ងៃស្អែក។

សម្រាប់តំណាងWHO រូបនេះ កម្ពុជាត្រូវធ្វើសកម្មភាពសំខាន់ៗចំនួន៣ដើម្បីឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩បំប្លែងថ្មីនេះ។ក្នុងនោះរួមមាន៖

១-ទប់ស្កាត់ការចម្លងតាមរយៈការរកឃើញឲ្យបានឆាប់ ការវិភាគស្ថានភាពក៏ដូចជាការ អន្តរាគមន៍សុខភាពសាធារណៈមិនមែនឱសថ និងវិធានការសង្គមតាមចំគោលដៅនិង រួមបញ្ចូលគ្នា

២-ពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩និងធានាអាទិភាពដល់បុគ្គលិកសុខាភិបាល មនុស្សចាស់ បុគ្គលដែលមានជំងឺប្រចាំកាយ និងប្រជាជនដែលងាយរងគ្រោះនិងមាន ហានិភ័យដទៃទៀត

៣-បង្កើនសមត្ថភាពថែទាំងអ្នកជំងឺនិងការផ្តល់សេវាសុខភាពជាពិសេសសមត្ថភាព ប្រសិទ្ធភាពនៃការថែទាំអ្នកជំងឺសង្គ្រោះបន្ទាន់និងការតាមដានពិនិត្យមើលខ្សែបន្ទាត់ក្រហម៕

Share.