ម្ចាស់ពាន The Voice Cambodia រដូវកាលទីមួយ ក្មេងប្រុស ពេជ្រ ថៃ គឺជាតារាចម្រៀងវ័យក្មេងដែលទទួលបានការស្រលាញ់ចូលចិត្តពីមហាជនយ៉ាងខ្លាំង យ៉ាងណាមិញមហាជនផ្ដើមព្រួយបារម្ភក្រោយបានឃើញរូបភាពថ្មីចុងក្រោយរបស់ប្អូនរួមជាមួយ​នឹងមិត្តរួមផលិតកម្មហង្សមាស។

រូបភាពមួយសន្លឹករបស់ ពេជ្រ ថៃ ថតរួមជាមួយនឹងប្អូនស្រី សុខ សុជាតា និង ប្អូន ឡុង លីងគ័ង្គ បានធ្វើឲ្យមហាជនកើតមានក្ដីបារម្ភចំពោះ ពេជ្រ ថៃ ព្រោះតែកម្ពស់ ដែលមើលទៅកាន់តែមានភាពខុសគ្នាច្បាស់ឡើងៗរវាងអ្នកទាំងបី។ បើ​ប្រៀប​ជាមួយ​នឹង​សុខ​ សុជាតា ដែល​មាន​អាយុ​ដំណាល​គ្នា​ជាមួយ​នឹង​ ពេជ្រ ថៃ​ ឃើញ​ថា​ សុជាតា មាន​កម្ពស់​ខ្ពស់​ជាង​ ពេជ្រ ថៃ​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ ឡុង លីងគ័ង្គ​ដែល​មាន​អាយុ​ប្អូន​ ពេជ្រ ថៃ​ ចំនួន​ ៣ឆ្នាំ​ដែរ​នោះ​ ក៏​មើល​ទៅ​ខ្ពស់​ជាង​ ពេជ្រ ថៃ​ច្រើន​ដែរ​។

រូបភាពការងារមួយ​សន្លឹក​ដែល​ធ្វើ​ឱ្យ​មហាជន​ឃើញ​ហើយ​ព្រួយ​បារម្ភ នោះ​គឹ​ជា​ការ​បង្ហោះ​របស់​​ក្មួយ​ប្រុស​ ឡុង លីងគ័ង្គ ដែល​ជា​តារា​ចម្រៀង​រួម​ទ្រនំ​ជាមួយ​នឹង​គ្នា​ ដោយ​ការ​បង្ហោះ​នេះ​គឺ​បង្ហាញ​ពី​សកម្ម​ភាព​រួម​ការងារ​របស់​តារា​ចម្រៀង​វ័យ​ក្មេង​ទាំង​បី​ដួង​ខាង​លើ​ប្រចាំ​ផលិតកម្ម​ហង្សមាស​។

មក​ទល់​នឹង​ឆ្នាំ​ ២០២១​នេះ​​កម្មវិធី​ប្រកួត​ The Voice Cambodia Season 1 បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​៤​ឆ្នាំ​ហើយ​ ពោល​គឺ​រាប់​តាំង​ពី​ឆ្នាំ​២០១៧ ដែល​កាល​ណោះ​ ពេជ្រ ថៃ​ មាន​អាយុ​១២ ឆ្នាំ មកដល់​ពេល​នេះ​កុមារ​ ពេជ្រ ថៃ​ មាន​អាយុ​ ខ្ទង់​១៥ ទៅ​១៦ ឆ្នាំ​​ ប៉ុន្តែ​ក្មេង​ប្រុស​ ពេជ្រ ថៃ មិនសូវប្រែប្រួល​កម្ពស់​សោះ​ ដែល​រឿង​នេះបាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដែល​ស្រលាញ់​និង​ចូល​ចិត្ត​ក្មួយ​ ​​មាន​ការ​បារម្ភ​ចំពោះ​ក្មួយ​ជា​ខ្លាំង​៕​

Telegram-Troryorng
Share.