ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ នឹងទទួលសិទ្ធជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2034 និងជាប្រទេសទី៤ ក្នុងទ្វីបអាស៊ី ដែលទទួលបានការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ពោលគឺបន្ទាប់ពីប្រទេស ជប៉ុន, កូរ៉េ, (ឆ្នាំ២០០២) និងកាតា (ឆ្នាំ០២២២) ។ 

ខាងក្រោមនេះជាប្រទេសដែលទទួលសិទ្ធជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ពិភពលោក ខាងមុខ៖

  • ឆ្នាំ២០២៦ មានសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក ជាសហម្ចាស់ផ្ទះ។
  • ឆ្នាំ២០៣០ មានអេស្ប៉ាញ, ព័រទុយហ្គាល់, ម៉ារ៉ុក​ ជាសហម្ចាស់ផ្ទះ ខណៈប្រទេសអ៊ុយរូហ្គាយ, អាហ្សង់ទីន, និងប៉ារ៉ាហ្គាយ ជាសហម្ចាស់ផ្ទះដូចគ្នាតែទទួលរៀបចំតែ១ប្រកួតទេ។
  • ឆ្នាំ២០៣៤ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ ជាម្ចាស់ផ្ទះ។

សូមជម្រាបថា សម្រាប់ការប្រកួតវគ្គជម្រុះវគ្គជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត​ ស្ថិតនៅពូល G ហ្ស៊កដាន, តាជីគីស្ថាន និងប៉ាគីស្ថាន ខណៈការប្រកួតជើងទី១របស់គេ ត្រូវប៉ះក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅ Prince Mohamed bin Fahd Stadium ស្ថិតក្នុងទីក្រុងដាម៉ាម ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​។

សូមរំលឹកថា ក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលប្រទេសកាតា ជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២២ កន្លងទៅក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត​ ស្ថិតនៅក្នុងពូល C ជាមួយក្រុមអាហ្សង់ទីន, ម៉ារ៉ុក និងប៉ូឡូញ ឈរនៅបាតតារាង មាន៣ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ ចាញ់២។ ហើយអ្វីដែលអ្នកគាំទ្រ និងប្រជាជនអារ៉ាប៊ីសាអ៊ូឌីត​ ចាំមិនភ្លេចនោះគឺ បានយកឈ្នះម្ចាស់ជើងឯកអាហ្សង់ទីន នៅវគ្គជម្រុះក្នុងពូល កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយលទ្ធផល ១-២៕

Share.