សិល្បៈ​អន្តរជាតិ​៖ ស្រីស្អាត​ អ៊ែន រុជិរ៉ា​ ​- ​Rujira​ ​ម្ចាស់​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ ​ប្រេន​ I’Aura CEO ​យុវនារី​វ័យ​ក្មេង​ទឹក​ប្រាក់​រយ​លាន​ បង្កើត​ព្រឹត្តិការណ៍​លើក​កម្ពស់​ធុរកិច្ច​ថៃ​ទៅ​សកលលោក​ ជាមួយ​កម្មវិធី​ប្រកាស​ទទួល​រង្វាន់​ដ៏​មហាកិត្តិយស​កម្រិត​អាស៊ាន​ ​“HOFS AWARD 2023” ​(Hall​ ​Of​ ​Fame​ ​in ​Singapore​ ​Awards​ ​2023​)​ ​នៅ ​The​ ​Ritz​-​Carlton​ ​Millenia​ ​Singapore​ ​ប្រទេស​សិង្ហបុរី​ ​ដែល​ក្នុង​កម្មវិធី​នោះ ​មាន​CEO​ អ្នក​ធុរកិច្ច​ថៃ​ ​និង​បុគ្គល​ល្បីៗ​ក្នុង​វិស័យ​ជំនួញ​ជា​ច្រើន​ បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​រង្វាន់​នៅ​ទីនោះ​។​

ជា​ឆ្នាំ​មាស​មួយ​របស់​ក្រុម​អ្នក​ធុរកិច្ច​ ​ប្រេន​ផ្សេង​ៗ​​ ​និង​អ្នក​ល្បី​ៗ​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​មក​ពី​ប្រទេស​ជា​ច្រើន​ក្នុង​អាស៊ាន​ ​និង​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​ប្រមូល​ផ្តុំ​អ្នក​ល្បី​ៗ​ មក​កៀក​ស្មា​គ្នា​លើ​វេទិកា​ដ៏​អស្ចារ្យ​ ​ក្នុង​កម្មវិធី​ ​HOFS 2023​ ជា​កម្មវិធី​បង្កើ​មហា​ព្រឹត្តិការណ៍​អ្នក​ធុរកិច្ច​ដែល​ពេញ​និយម​មក​ម្តង​ទៀត​ ក្រោយ​ពេល​ដែល​ធ្លាក់​ចុះ​ដោយ​សារ​ជំងឺ​កូវីដ​កន្លង​មក​។

ក្នុង​កម្មវីធី​បាន​ទទួល​កិត្តិយស​ពី​ ​ឯកឧត្តម​ឈុនធី ​ចាន់រ៉ាជ​គុន ​ឯ​អគ្គរាជ​ទូត​ថៃ​ ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី ​ចូលរួម​ក្នុង​កម្មវិធី​ ​HOFS AWARD 2023 ​ហើយ​និង​ ​CEO​ អ្នក​ធុរកិច្ច​ ​និង​​​អ្នកល្បីៗ  ​ដែល​បាន​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​កម្មវិធី​យ៉ាង​កុះករ​ ហើយ​ក្នុង​កម្មវិធី​មាន​ក្រុម​តារា​ ​ដូច​ជា​ ​ស៊ីន យូប៊ីន ​មក​ពី​ប្រទេស​កម្ពុជា​ ដែល​បាន​ទទួល​រង្វាន់​ផ្នែក​ ​Shining International Artist Hall Of Fame​ និង​អ្នក​ល្បីៗ​ដែល​មាន​អ្នក​ទស្សនា​រាប់​លាន​អ្នក​ ​មក​ចូលរួម​កម្មវិធី​យ៉ាង​កុះករ​ ​ក្នុង​ចំណោម​នោះ​មាន​ ​SreyNea Nea​ ជា​អ្នក​លេង​យូធូប​ដ៏​ល្បី​នៅ​កម្ពុជា​ ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​លើ​វិស័យ​អនឡាញ​ និង​អ្នក​ល្បី​ៗ​ជា​ច្រើន​ប្រទេស​ទៀត​ដែល​បាន​មក​ចូលរួម​ ​ដូច​ជា​ អ្នក​លេង​យូធូប​ល្បី​មក​ពី​សិង្ហបុរី​ដូច​ជា​ ​JianHao Tan ​ហើយ​​ Wahkao ,Michelle Dy ​មក​ពី​ហ្វីលីពីន​,​ Van Vu​ គេហទំព័រ​ ​What The Pho ​មក​ពី​វៀតណាម​ , Dr. Laurel ​មក​ពី​មីយ៉ាន់ម៉ា​។​

ដូច​នេះ​កម្មវិធី​ HOFS AWARD 2023​ ជា​កម្មវិធី​ទទួល​រង្វាន់​ដ៏​ធំ​អស្ចារ្យ​នៅ​ក្នុង​តំបន់​អាស៊ាន ​ដែល​មាន​ផលិតផល​របស់​ថៃ​ល្បីៗ​ជា​ច្រើន​ប្រែន ​ និង​ក្រុម​ថាមពល​ soft power​ ​ដែល​បាន​ល្បី​ជា​ច្រើន​ប្រទេស​ក៏​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​ HOFS AWARD 2023 ​ដែល​កម្មវិធី​នេះ​ជា​ឱកាស​និង​ឈាន​ទៅ​រក​កម្រិត​សកលលោក​ ចាត់​ទុក​ថា​ជា​កម្មវិធី​ដែល​បាន​ផ្តល់​មហាកិត្តិយស​ ហើយ​បាន​ចារិក​ភាព​ជោគជ័យ​របស់​បុគ្គល​ដែល​មាន​គុណភាព​ ​និង​អ្នក​ធុរកិច្ច​ឆ្នើម​ប្រចាំ​ឆ្នាំ ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​លើ​ផ្នែក​ផ្សេងៗ​ ទូទាំង​អាស៊ាន​ ​ក្រោម​ការ​គាំទ្រ​ពី​សភា​ធុរកិច្ច​សិង្ហបុរី​ និង​នាយកដ្ឋាន​គាំទ្រ​ធុរកិច្ច​ខ្នាត​កណ្តាល​ ​និង​ខ្នាត​តូច​របស់​សិង្ហបុរី​៕

Share.