នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងជុំវិញការចាកចេញ ក៏ដូចជាការមិនបន្តកុងត្រាថ្មីជូនលោក Satoshi Saito អតីត CEO លីគកំពូលកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ខ្ញុំសូំជម្រាបអស់លោក លោកស្រីដែលកំពុងខ្វល់ខ្វាយ និងការមិនបន្តកិច្ចសន្យាជាមួយគាត់ដោយសារមូលហេតុដូចតទៅ:

១} គាត់បានសន្យាយើងក្នុង ១ រដូវកាលគាត់រកអ្នកឧបត្ថម្ភឲ្យបានយ៉ាងតិច ៣០០០.០០០ $ សម្រាប់ការរៀបចំការប្រកួត CPL។ យើងត្រូវផ្តល់ប្រាក់ខែឲ្យគាត់រាប់សែនដុល្លារ មានន័យថាយើងជួលគាត់មកដោយសារយើងឃើញគាត់ជាជនជាតិជប៉ុនស្រាប់យើងជឿគាត់ ។

២} ដើម្បីមានលុយជួលគាត់យើងបង្កើតក្រុមហ៊ុន League ដោយបង្កើតភាគហ៊ុនម្ចាស់ភាគហ៊ុនជាច្រើនគឺជាម្ចាស់ក្លិប ដែលមានក្រុមលេងក្នុងCPL ផ្ទុយទៅវិញគាត់មិនអាចរកអ្នកឧបត្តម្ភបានតាមការសន្យាគាត់មកចាយលុយយើងដែលខ្ញុំផ្ទាល់ជាអ្នករកអ្នកឧបត្ថម្ភចាប់ពីឆ្នាំ ២០១៨ មកពីក្រុមហ៊ុនទូរសព្ទ័មិត្តហ្វូន ៥០០.០០០ $ មួយឆ្នាំ។ យើងប្រគល់លុយនឹងឲ្យទៅគាត់ បូកបន្ថែមលើថវិការដែលបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុន League ទៀត។ តើអ្នកcomments ប្រើពាក្យសោកស្តាយអ្នកមានសមត្ថភាពដកចេញ ទុកមនុស្សល្ងង់ ទាមទារឲ្យប្រធានបាល់ទាត់លាលែងទៅខ្ញុំសួរអស់លោកថា យើងជួលគាត់ឲ្យមកជួយយើងសំខាន់រឿងរកលុយ ជាថ្នូរនិងប្រាក់ខែរាប់សែនដូល្លារដើម្បីអភិវឌ្បន៍បាល់ទាត់ចុះគាត់ចាយលុយយើងអស់គាត់រកលុយមិនបាន ហើយបើរកបានបន្តិចបន្ទួចនោះក៏គាត់ប្រើឈ្មោះខ្ញុំដែរ ។

៣} ឥឡូវខ្ញុំជួលក្រុមហ៊ុនអន្តរជាតិឲ្យធ្វើអូឌីតការចំណាយ លទ្ធផល និងចេញហើយ និងប្រកាសជាផ្លូវការតើគាត់ចំណាយត្រឹមត្រូវតាមគោលការណ៍ថវិការឬអត់ ?

៤} ឥឡូវអស់លោក Comments ឲ្យខ្ញុំសៅសុខាប្រធានបាល់ទាត់លាលែង ខ្ញុំនិងប្រកាសលាលែងតាមការចង់បានរបស់អស់លោក។ ខ្ញុំសូមជម្រាបជូនខ្ញុំមិនមែនសុំមកធ្វើប្រធានបាល់ទាត់ដោយខ្លួនឯងទេ តែមុនឆ្នាំ ២០០៦ ហេដ្ឋារចនាសម្ពន្ធ័បាល់ទាត់ដែលដាំស្មៅមានតែពហុកីឡដ្ឋានជាតិតែមួយគត់ តើសព្វថ្ងៃមានប៉ុន្មាន ? ជម្រើសជាតិប្រគួតម្តងៗចាញ់គេលើសពី ១០ ទល់និង សូន្សក៏មានដែរ ។ កីឡាករគ្មានប្រាក់ខែ គ្មានLeague គ្មានការរៀបចំប្រកួតអន្តរជាតិ ។ ម៉្យាងទៀតកីឡាបាល់ទាត់ក្នុងមួយក្រុមដែលចេញទៅប្រគួតនៅក្រៅប្រទេសចំនួន ៣៤ នាក់ សំបុត្រយន្តហោះតាមឆ្ងាយជិត បើគ្មានចាប់ពី១០០.០០០ $ឡើងទៅទេមិនអាចចេញដំណើរបានឡើយ មុននិងចេញទៅប្រគួតត្រូវប្រមូលផ្តុំហ្វឹកហាត់ តម្លៃហូបចុកក្នុង ១ ថ្ងៃ ៥០.០០០ រៀនម្នាក់ នៅសម្ភារតើត្រូវចំ
ណាយប៉ុន្មាន.? តើបានលុយមកពីណា? តើអ្នកណាជាអ្នករកលុយនោះ ? កុំច្រឡំលុយរដ្ឋមានមិនបាន១០%នៃការចំណាយសរុបផង ។ កុំយកកីឡាផ្សេងមកប្រៀបធៀបនិងកីឡាបាល់ទាត់ចំនួនមនុស្សក៏ខុសគ្នា ហេដ្ឋារចនាសម្ពន្ធ័ក៏ខុសគ្នា ការចំណាយក៏ខុសគ្នា ។ ខ្ញុំគ្មានប្រយោជន៍ជាលុយកាក់. មុខមាត់អីពីបាល់ទាត់នោះទេខ្ញុំមានតែលះបង់ និងចំណាយសូមកុំច្រឡំមុន និងនិយាយដល់ឈ្មោះខ្ញុំសូមមើលកិច្ចការដែលខ្ញុំប្រឹងធ្វើនោះផងខ្ញុំមិនល្ងង់ឡប់ហើយក៏មិនមែនមនុស្សបំផ្លាញជាតិដែរ»៕

Share.