មីយ៉ាន់ម៉ា: ការព្យាករណ៍ថ្មីរបស់ប្រទេសមីយ៉ាន់ម៉ានឹងមានប្រជាជនកន្លះប្រទេសឆ្លងកូវីត១៩ ពីចំនួនប្រជាជន 54 លាននាក់ នឹងមានអ្នកឆ្លងកូវីត១៩ ចំនួន ២៧ លាននាក់ នៅចន្លោះ ២ សប្តាហ៍ខាងមុខ។

មីយ៉ាន់ម៉ាកំពុងប្រឈមការខ្វះខាតយ៉ាងធ្ងន់ធ្ងរដូចជា គ្រែដេក, អុកស៊ីហ្សែន និងឧបករណ៍ពេទ្យផ្សេងៗ រួមទំាងគ្មានពេទ្យគ្រប់គ្រាន់ ដោយសារគ្រូពេទ្យមួយចំនួនចេញបាតុកម្មនឹងត្រូវទាហានចាប់ខ្លួនធ្វើទារុណកម្ម គ្រូពេទ្យខ្លះទៀតលាឈប់ព្រោះមិនចង់ធ្វើការអោយអំណាចផ្តាច់ការ មានអ្នកកើតកូវីត១៩ ដែលនៅព្យាបាលនៅផ្ទះ មានអ្នកស្លាប់ដោយសារកូវីតត្រូវបូជាមួយថ្ងៃប្រហែល1,000 នាក់ ខណៈវិស័យសុខាភិបាលដួលរលំ។

លោក មិន អុងឡាយ មេបញ្ជាការទាហានជាន់ខ្ពស់មីយ៉ាន់មា ស្នើសុំឱ្យទេសជាមហាមិត្តជួយភូមាផង ខណៈភូមាទប់ទល់លែងរួច ពិភពលោកស្នើសុំអោយទាហានមីយ៉ាន់ម៉ាធ្វើបទឈប់បាញ់សិន ខណៈតំបន់ខ្លះមានការបាញ់គ្នាពិបាកដល់ការបញ្ចូនវ៉ាក់សំាងនឹងការចូលជួយសង្គ្រោះ។

ការឆ្លងជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃទី ៣០ កក្កដា ២០២១ គឺមានអ្នកឆ្លង ៥ ១២៧នាក់ និង ស្លាប់ ៣៩០នាក់។

ចំពោះការឆ្លងសរុប ២៩៤,៤៦០ នាក់, ស្លាប់សរុប ៨,៩៤២នាក់ តែខាងអ្នកជំនាញនិយាយថា តួលេខពិតខ្ពស់ជាងច្រើនដង៕

ប្រភព: Doctor 24h

Share.