លិខិតប្រធានសមាគមន៍បាល់ទាត់ជប៉ុនផ្ញើមកប្រធានបាល់ទាត់កម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«សូមគោរព ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា, ជាដំបូង ខ្ញុំសូមអបអរសាទរដល់ប្រទេសកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតបាល់ទាត់ប្រកបដោយជោគជ័យ។ វាជាជោគជ័យ ដ៏ត្រចះត្រចង់ និងបន្សល់ទុកនូវមរតកសម្រាប់ប្រជាជនកម្ពុជា ដែលកីឡានាំមកនូវមោទនភាព ភាពរីករាយ និងសុភមង្គលដល់ប្រជាជន និងប្រទេសជាតិ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់អ្នកក្នុងអំឡុងពេល ដំណើរទស្សនកិច្ចដ៏ខ្លីរបស់ខ្ញុំទៅកាន់ប្រទេសកម្ពុជា។

ខ្ញុំសូមអរគុណអ្នកសម្រាប់អាហារពេលល្ងាចដ៏ រីករាយជាមួយអ្នក កូនប្រុសរបស់អ្នក និងមិត្តភក្តិបាល់ទាត់ក្នុងវិស័យបាល់ទាត់។ វាផ្តល់ឱ្យខ្ញុំនូវ សេចក្តីរីករាយ។ សូមទទួលយកការអបអរសាទរដ៏ស្មោះស្ម័គ្ររបស់ខ្ញុំចំពោះ FFC និងក្រុមជម្រើស ជាតិកម្ពុជាសម្រាប់ការឈានទៅរកសមិទ្ធិផលដ៏អស្ចារ្យនេះ។ ខ្ញុំដឹងថាអ្នក និងសហព័ន្ធរបស់អ្នកបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអភិវឌ្ឍបាល់ទាត់ ខ្ញុំដឹងថាអ្នក និងសហព័ន្ធរបស់អ្នកបាន កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអភិវឌ្ឍបាល់ទាត់ ក្នុងទសវត្សរ៍កន្លងមកនេះ។ វាបង្កើតផលជា ច្រើន ហើយនឹងរីកដុះដាលនៅជំនាន់ក្រោយៗទៀត។ បង្កើតផលជាច្រើន ហើយនឹងរីកដុះដាលនៅ ជំនាន់ក្រោយៗទៀត។

ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ចំពោះ គ្រូបង្វឹករបស់យើង លោកKARAKIDA, លោក OHARA, លោក GYOTOKU និង លោក INOUE កំពុង បម្រើការងារក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនៃការសម្រេចបានស៊ីហ្គេមនេះ យើងនឹងពិភាក្សាជាមួយ ពួកគេ ដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការកន្លងមក និងរកឱ្យឃើញនូវអ្វីដែលត្រូវធ្វើចាប់ពីពេល នេះតទៅ ដូច្នេះយើងអាចពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍កីឡា បាល់ទាត់នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំចែករំលែកមិតិរបស់ខ្ញុំពាក់ព័ន្ធនឹងលោក SAITO Satoshi ពេល នេះលោក SAITO Satoshi មកពីប្រទេសជប៉ុនកំពុងតែបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុនខេមឌានលីគ។

វាជាកិត្តិយសរបស់យើងដែលជនជាតិជប៉ុនម្នាក់ធ្វើការឱ្យបាល់ទាត់កម្ពុជា។ យ៉ាងណាក៏ ដោយខ្ញុំសូមជម្រាបឯកឧត្តម យើងមិនបានដឹងជាមុនទេថាគាត់មកកាន់តំណែងនៅកម្ពុជានោះទេ។ ថ្មីៗនេះ មានការជូនដំណឹងរបស់យើងថា ពេលនេះលោក SAITO កំពុងផ្តល់ពាក្យ ឬដំបូន្មានដល់ផ្នែក បច្ចេកទេស។ ជាការពិត យើងនឹងកែតម្រូវ នៅពេលដែលគ្រូបង្វឹករបស់យើងត្រូវការធ្វើបច្ចុប្បន្នភាព ដោយត្រូវពិភាក្សាជាមួយ ឯកឧត្តម ខៀវ សាម៉េត លោក កែវ សារ៉េត និងលោក រ៉ានាថ។ លោក SAITO បានធ្វើការនៅ JFA និង AFC ក្នុងផ្នែកទីផ្សារប៉ុណ្ណោះ ហើយគាត់មិនដែលចូលរួមពាក់ព័ន្ធក្នុង ផ្នែកបច្ចេកទេសនោះពីមុនមកទេ។

អ្វីដែលយើងបានដឹងពីមិត្តរួមការងាររបស់គាត់នៅ AFC គឺគាត់មិន បានសម្រេចការងារបាននូវអ្វីដែលគេបានរំពឹងទុកថាគាត់អាចធ្វើបាននៅក្នុងអំឡុងពេលធ្វើការ AFC សម្រេចបញ្ចប់កុងត្រារបស់គាត់ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរដែលដឹងថាគាត់អះអាងថាគាត់បាន ទទួលការគាំទ្រពី JFA ប៉ុន្តែដូចខ្ញុំបានជម្រាបខាងដើម យើងមិនបានដឹងទាល់តែសោះថាគាត់នឹងទៅ ធ្វើការនៅលីគកំពូលកម្ពុជា ដូច្នេះគាត់មិនទទួលបានការគាំទ្រពីJFA នោះទេ។ ខ្ញុំត្រូវតែនិយាយថា នេះផ្ដល់ឱ្យយើងនូវការសង្ស័យ លើភាពស្មោះត្រង់របស់គាត់គួរឱ្យសោកស្ដាយ។ ដូច្នេះខ្ញុំមានការព្រួយបារម្ភទៅលើស្ថានភាពនេះ។

យើង ជប៉ុន នៅតែដូចគ្នា ហើយយើងមានឆន្ទៈយ៉ាងខ្លាំងក្នុងការសហការបន្ថែមទៀតជាមួយអ្នក និង រួមចំណែកដល់ការអភិវឌ្ឍន៍បាល់ទាត់ក្នុងតំបន់នាពេលអនាគតជាមួយគ្នា។ ខ្ញុំនឹងមកបំពេញទស្សន កិច្ចនៅប្រទេសកម្ពុជានៅចុងខែមិថុនា ឬអាចនៅដើមខែកក្កដា ប្រសិនបើយើងអាចជួបគ្នាពិភាក្សាអំពី ការសហការការងារបន្ថែមនៅថ្ងៃអនាគត។ អនុញ្ញាតឱ្យយើងកែសម្រួលពេលវេលាដ៏ឆាប់ខាងមុខនេះ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ចំពោះការអានសារដ៏វែងមួយនេះ។

សូមជូនពរឱ្យអ្នកមានសុខភាពល្អ និងរីកចម្រើនបន្ថែមទៀតរបស់ ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ បន្តរវាង FFC និង JFA ។

ដោយក្តីគោរព,
TASHIMA Kohzo
ប្រធាន
សមាគមបាល់ទាត់ជប៉ុន»៕

Share.