ខេត្តកោះកុង ៖ មានភ្លៀងយ៉ាងខ្លាំង នៅចំណុចព្រែកស្ទឹង ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ធ្វើឲ្យទឹកហូរដាច់ផ្លូវ ពលរដ្ឋមិនអាចចរាចរឆ្លងកាត់បាន ត្រូវបានអាជ្ញាធរស្រុក មន្ត្រីជំនាញចុះពិនិត្យភ្លាមៗ ។

ស្ថានភាពកំណាត់ផ្លូវលំ ក្នុងភូមិសាស្ត្រខាងលើ ទទួលរងខូចខាតដោយសារទឹកភ្លៀងហូរច្រោះ ត្រូវបាន លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពផ្លូវ ដើម្បីរកដំណោះស្រាយ តភ្ជាប់នូវកំណាត់ផ្លូវលំដ៏មានសារៈសំខាន់មួយនេះជូនប្រជាពលរដ្ឋឡើងវិញ ៕

អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ

Share.