ក្រុមជម្រើសជាតិមីយ៉ាន់ ក្រោមការដឹកនាំរបស់លោក Michael Feichtenbeiner បានកោះហៅកីឡាករបឋមសរុប ២៩នាក់ ត្រៀមសម្រាប់ការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២៦ ជុំទី២ ជើងទី១ ចំណែក​ខ្សែ​ការពារ Soe Moe Kyaw របស់ភ្នំពេញ​ក្រោន មិនទទួលបានការកោះហៅឡើយ ​ដោយសារបញ្ហា​របួស។

យ៉ាងណាមិញខ្សែ​ការពារ Soe Moe Kyaw ក៏បានធ្វើដំណើរជាមួយភ្នំពេញក្រោន ទៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមពានរង្វាន់ AFC Cup ជើងទី២ ទល់នឹង Macarthur FC នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៣:០០រសៀលម៉ោងនៅកម្ពុជា។

កីឡាករទាំង២៩នាក់រួមមានដូចជា៖

កម្មវិធីប្រកួតវគ្គជម្រុះ World Cup ជុំទី២ របស់មីយ៉ាន់ម៉ា នៅថ្ងៃ FIFA Day៖

  • ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មីយ៉ាន់ម៉ា ប៉ះ ជប៉ុន
  • ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មីយ៉ាន់ម៉ា ប៉ះ កូរ៉េខាងត្បូង។

គួរដឹងថាក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិជប៉ុន, កូរ៉េខាងជើង និង ស៊ីរី នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ ជុំទី២ ក្រោយទម្លាក់ម៉ាកាវ ក្នុងលទ្ធផល ៥-១ នៅជុំទី១៕

Share.