ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាបលរដ្ឋ ពីការបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ តាមបណ្តាលផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃជួនណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨។

ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលឆ្លងកាត់មុខ ព្រះបរមរាជវាំង ត្រូវផ្អាកធ្វើចរាចរក្នុងអំឡុងពេលប្រារព្ធពិធីនៅថ្ងៃទី០៧ និងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

                                                                                                                         រដ្ឋបាលរាធានីភ្នំពេញបានឱ្យដឹងទៀតថា ការបញ្ចៀសចរាចរនេះ គឺដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅ វិមានឯករាជ្យ និងនៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង នាថ្ងៃទី០៨ ថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើម្បីឱ្យកម្មវីធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ រហូតដល់កម្មវិធីខាងលើត្រូវានបញ្ជប់។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ៕

អត្ថបទ៖ សង្គម

Share.