២៤ម៉ោង ក្រោយក្រុមបាល់ទាត់ Al-Ittihad របស់អារ៉ាប៊ីសាអូឌីត ចាញ់ក្រុមអ៊ីរ៉ាក់ Al-Quwa Al-Jawiya នៅពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអាស៊ី AFC Champions League ពេលក្លិបសម្រេចបញ្ចប់តំណែងលោក Nuno Espirito Santo ជាគ្រូបង្វឹក កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមបាល់ទាត់ Al-Ittihad ក្រោមការដឹកនាំរបស់លោក Nuno Espirito Santo នៅពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអាស៊ី AFC Champions League ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ ឈរកំពូលតារាងបណ្តោះអាសន្ន។

ស្របពេលនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ក្រុមបាល់ទាត់ Al-Ittihad ធ្វើមិនសូវបានល្អឡើយ ដោយឆ្លងកាត់ ១២ប្រកួត ឈ្នះ៦ ស្មើ៣ និងចាញ់៣ មាន២១ពិន្ទុ ឈរលេខរៀងទី៦។

គួរដឹងថាក្រុមបាល់ទាត់ Al-Ittihad របស់អារ៉ាប៊ីសាអូឌីត បាននាំចូលកីឡាករល្បីៗជាច្រើនដូចជា៖ Karim Benzema, N’Golo Kanté, Fabinho និង Jota ជាដើម ប៉ុន្តែលទ្ធផលមិនដូចចិត្តឡើយ។

ដូច្នេះលោក Hassan Khalifa នឹងទទួលបន្ទុកជាគ្រូបង្វឹកបណ្តោះអាសន្ននៅក្រុមបាល់ទាត់ Al-Ittihad ក្រោយលោក Nuno Espirito Santo ចាកចេញ រហូតដល់បានគ្រូបង្វឹកថ្មី៕

Share.