ម្ចាស់ជើងឯកឆ្នាំចាស់ ភ្នំពេញហ្គាឡាក់ស៊ី បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (Hun Sen Cup) ថ្នាក់ខេត្ត ក្រោយ​ចាញ់កំពង់ចាម​ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ បន្ទាប់ពីស្មើគ្នាទាំង ២ជើង ១-១ វគ្គ៨ក្រុមចុងក្រោយ ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

កន្លង​មកភ្នំពេញហ្គាឡាក់ស៊ី មិន​ដែល​ចាញ់​សោះ ដោយ​ឆ្លង​កាត់ ១០​ប្រកួតកន្លងមក៖​

  • ភ្នំពេញហ្គាឡាក់ស៊ី ៦-០ ខេត្តកែប វិទ្យាល័យ ច្បារអំពៅ
  • កំពត អេហ្វស៊ី ០-១ ភ្នំពេញហ្គាឡាក់ស៊ី វិទ្យាល័យ ព្រះរាជសម្ភារ
  • ភ្នំពេញហ្គាឡាក់ស៊ី ១-១ ខេត្តព្រះសីហនុ វិទ្យាល័យ ច្បារអំពៅ
  • មន្ទីរ អយក ខេត្តកំពង់ស្ពឺ ២-២ ភ្នំពេញហ្គាឡាក់ស៊ី វិទ្យាល័យ កំពង់ស្ពឺ
  • ខេត្តកែប ១-៥ ភ្នំពេញហ្គាឡាក់ស៊ី កីឡដ្ឋានខេត្តកែប
  • ភ្នំពេញហ្គាឡាក់ស៊ី ៥-២ កំពត អេហ្វស៊ី វិទ្យាល័យ ច្បារអំពៅ
  • ខេត្តព្រះសីហនុ ០-២ ភ្នំពេញហ្គាឡាក់ស៊ី អនុវិទ្យាល័យ សម្តេចឪ
  • ភ្នំពេញហ្គាឡាក់ស៊ី ៣-២ មន្ទីរ អយក ខេត្តកំពង់ស្ពឺ វិទ្យាល័យ ច្បារអំពៅ
  • កំពង់ចាម ០-១ ភ្នំពេញហ្គាឡាក់ស៊ី វិទ្យាល័យព្រះសីហនុ
  • ភ្នំពេញហ្គាឡាក់ស៊ី ០-១ កំពង់ចាម (ឈ្នះ P . 4-2) វិទ្យាល័យច្បារអំពៅ
    ​​

ខាងក្រោមនេះគឺជាលទ្ធផលសរុបជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយ Hun Sen Cup៖

  • ក្លិបបាល់ទាត់ ឈើតុំពោធិ៍សាត់ ១-១ ក្លិបបាល់ទាត់ សន្តិភាព​ ខេត្តកមពង់ធំ ទីលានឈើតុំពោធិ៍សាត់
  • អធិរាជដំរីឦសាន ខេត្តរតនគិរី ១-៣ ខេត្តបន្ទាប់មានជ័យ ទីលានមណ្ឌលកីឡា ខេត្តព្រះវិហារ
  • ខេត្តព្រះសីហនុ ២-២ ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានឡាយហ្វ។

មានតែ១គូប៉ុណ្ណោះ បញ្ចប់ជើងទី២មុនគេ៖

  • មន្ទីរ អយក ខេត្តកំពង់ចាម ០-១ ភ្នំពេញហ្គាឡាក់សុី នៅ​ទីលានវិទ្យាល័យព្រះសីហនុ (ជើងទី១)
  • ភ្នំពេញហ្គាឡាក់ស៊ី ០-១ មន្ទីរ អយក ខេត្តកំពង់ចាម (កំពង់ចាម ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)

រំលឹក​ដែរថា ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី គឺជា​ម្ចាស់ជើង​ឯកឆ្នាំចាស់ នៃ​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) ក្រោយ​យកឈ្នះឧត្តរមានជ័យ ក្នុងលទ្ធផល ១-០។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ ឬទ្ធីសែន ក្រោយ​យក​ឈ្នះ កំពត អេស្វស៊ី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕

កម្មវិធីប្រកួតជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយនៅ​ថ្ងៃទី១០ វិច្ឆិកា មាន​ ៣គូដូច​ខាង​ក្រោម

Share.