ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៣ បាន​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃនេះ​ចាប់​ពី​ម៉ោង ៨ព្រឹក​តទៅ ដែល​ក្នុង​នោះ​មាន​ចំនួន ៧គូ។ ដូច​នេះ​សម្រាប់​ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទះ​អាច​ចូល​រួម​ទស្សនាផ្ទាល់​ដោយ​ ទីតាំង​នៅ​សាលវិមាននៃពហុកីឡដ្ឋានជាតិ អូឡាំពិក។​

កាលវិភាគ សម្រាប់កម្មវិធី ពានរង្វាន់កីឡាបាល់ទះ សម្ដេចក្រឡាហោម ស​ ខេង ឆ្នាំ២០២៣ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣៖

ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៣ ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន​ ២៩​ក្រុម​មក​ពី​ទូទាំង​រាជធានី-ខេត្ត​នៃ​ប្រទេស​កម្ពុជា ដើម្បី​ដណ្ដើម​ជើង​ឯក​ប្រចាំ​ឆ្នាំ។ ខណ:​ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ កន្លង​ទៅ​មាន​ក្រុម​ចូលរួមចំ​នួន​២១ ដោយ បែងចែកជា ៤ពូលផ្សេងគ្នាក្រុមបាល់ទះ វិសាខា B បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ក្រោយយកឈ្នះលើក្រុមរដ្ឋបាល រាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិត ទល់២សិត (២៧-២៩, ២៥-២៣, ២៦-២៤​,១៧​-២៥, ១១-១៥) ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងសាលបាល់ទះ ព្រីនស៍ ក្នុងរាជធានីភ្នំពេញ៕

Share.