សិល្បៈ​ជាតិ​៖ អតីត​ Miss Universe Cambodia ឆ្នាំ​ ២០២១ បាន​ចេញ​មក​បោះ​សម្ដី​តាម​រយៈ​គណនី​របស់​ខ្លួន​ថា​ បើ​ ចន សុទិម៉ា មិន​បាន​ចូល​ Top កញ្ញា​ នឹង​ឈប់​តាម​ដាន​កម្មវិធី​នោះ​ជា​បន្ត​ទៀត​។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ខ្មែរ​ផង​ និង​ក្នុង​នាម​ជា​រាម​ច្បង​ដែល​ធ្លាប់​ប្រឡូក​ក្នុង​វេទិកា​ប្រកួត​ដ៏​ធំ​ Miss Universe កញ្ញា​ រ៉េត សារីតា បាន​ប្រើ​សម្ដី​ធ្ងន់​ៗ​​​ថា «សុំ​កក់​ហើយ​ បើ​ប៉ុណ្ណេះ​មិន​ Top ទៀត ខ្ញុំ​ប្រហែល​ជា​ឈប់​មើល​មែនទែន​ហើយ​» ដែល​ពាក្យ​សម្ដី​ខ្លី​ខ្លឹម​ មាន​ន័យ​គ្រប់​គ្រាន់​នេះ​ បាន​​សបង្ហាញ​ពី​ការ​គាំទ្រ​ និង​មាន​ជំនឿ​ចិត្តខ្ពស់​ ​ចំពោះ​សមត្ថភាព​របស់​កញ្ញា ចន សុទិម៉ា បេក្ខភាព​ Miss Universe Cambodia ឆ្នាំ​២០២៣ ដែល​កំពុង​តែ​ជាប់​ដៃ​ប្រកួត​យ៉ាង​មមាញឹក​ជាមួយ​នឹង​បេក្ខភាព​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។

តាម​រយៈ​សមត្ថភាព​ រូប​សម្រស់​ និង​ចំណេះដឹង​របស់ ចន សុទិម៉ា អ្នក​គាំទ្រ​មួយ​ភាគ​ធំ​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ ព្រោះ​មិន​មែន​ត្រឹម​តែ​អ្នក​គាំទ្រ​ជាតិ​សាសន៍​ខ្មែរ​នោះ​ទេ​ ដែល​សម្លឹងឃើញ​ពី​ភាព​លេចធ្លោ​នៃ​បេក្ខនារី​ដ៏​ស្រស់​សោភា​នេះ​ សូម្បី​តែ​ផេកគាំទ្រ​ និង​អ្នក​ជំនាញ​ជា​ច្រើន​ក៏​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍ជា​ពិសេស​លើ​សុទិម៉ា​ដែរ ខណៈ​ដែល​ផេក​ MU ខ្លួន​ឯង​ឆ្នាំ​នេះ​ ក៏​ឧស្សាហ៍​បង្ហោះ​រូបភាពរបស់ សុទិម៉ា នៅ​ក្នុង​សកម្មភាព​និង​ឥរិយា​បទ​ផ្សេងៗ​គ្នា​ជាច្រើន​ផង​ដែរ ខណៈ​ដែល​កាល​ពី​មុន​ ផេក​ធំ MU មិន​សូវ​ជា​ផ្ដោត​ការ​បង្ហោះ​លើ​បេក្ខនារី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នោះ​ឡើយ​។

បើ​យោង​តាម​ការ​ព្យាករណ៍​ជាច្រើន ចន សុទិម៉ា មាន​ឱកាស​ច្រើន​ហក់​ឡើង​ទៅ​ដល់​លំដាប់​ Top ជា​ប្រវត្តិសាស្ត្រ​ តែ​បើ​សិន​ជា​កម្មវិធី​មាន​ភាព​លម្អៀង ឬ​មិន​ផ្ដល់​នូវ​លទ្ធផល​យុត្តិធម៌ទេនោះ​​ ឱកាស​របស់​ សុទិម៉ា ក៏​ទៅ​តាម​នោះ​ដែរ​។

គួរ​រំលឹក​ឡើង​វិញ​ថា រ៉េត សារីតា​ គឺជា​បេក្ខភាព​ Miss Universe Cambodia ឆ្នាំ​២០២៣ កញ្ញា​បាន​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​ នៅ​ប្រទេស​អ៊ីស្រាអែល​ ដោយ​នៅ​ក្នុង​ឆ្នាំ​ ម្ចាស់​មកុដ​ Miss Universe អន្តរជាតិ​បាន​ទៅ​លើ​កញ្ញា​ Harnaaz Kaur Sandhu ដែល​ជា​អ្នក​ម៉ូដែល​និង​តារា​សម្ដែង​ជនជាតិ​ ឥណ្ឌា​៕

Share.