សិល្បៈជាតិ៖ មហោស្រព​តន្ត្រី Sting Musicverse Festival ជាការ​ប្រគំ​តន្ត្រី​​លំដាប់​ស្តង់ដាអន្តរជាតិ ជាមួយនឹង​ឆាក​ដ៏​ធំ​សម្បើម​ទាំង​ប្រព័ន្ធ​បច្ចេកទេស​ភ្លើង និង​សំឡេង​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា ត្រូវបាន​រៀបចំឡើង​ដោយ​កំពូល​តារាចម្រៀង​រ៉េ​ប G-Devith នាំមកនូវភាពសប្បាយ​រីករាយ​​ជូន​អ្នកគាំទ្រ​ប្រ​ម៉ាណ​ជាង ១ម៉ឺន​នាក់​បាន​ទិញ​សំបុត្រ​ចូលរួម។

មហោស្រព​តន្ត្រី​ដ៏​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ ក៏មាន​ការចូលរួម​សម្ដែង​ពី​តារាចម្រៀង​ល្បី​ប្រចាំ​ប្រទេស​ដូចជា កញ្ញា វី ឌី​ណែ​ត លោក Step លោក ស៊ូ​លី​ផេង លោក ថេ​ណា DJ SODA និង Rapper ល្បីឈ្មោះ​ពី​ប្រទេស​ថៃ URBOYTJ រួមទាំង​សិល្បករ​វ័យក្មេង​ជាច្រើនរូប​ទៀត ចូលរួម​សម្ដែង​ច្រៀង​ដើម្បីឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​បាន​ស្រែក​ហ៊ោសប្បាយ​យ៉ាង​អើ​ង​កង។

យ៉ាងណាមិញ អ្វីដែល​គ្រប់គ្នា​កត់សម្គាល់​ចំពោះ​ការប្រគំ​តន្ត្រី​យ៉ាង​ធំ​សម្បើម​នាំមុខគេ​នេះ លោក G-Devith បាន​ពញ្ញាក់​អារម្មណ៍​ហ្វេ​ន​ម្ដង​ទៀតហើយ តាមរយៈ​ការទម្លាក់​បទ​ច្រៀង​ជាប់​គ្នា​រហូតដល់​ទៅ ២១បទ ទាំង​បទ​ថ្មី​ចាស់​ដែល​ចំណាយ​ថេរវេលា​ដល់​ទៅជិត ២ម៉ោង ដោយ​លោក​មិនបាន​ដកឃ្លា​សម្រាក​សូម្បីតែ​បន្តិច។ នេះ​បាន​ហៅ​កំពូល Rapper ដែល​អាច​ឆក់យក​បេះដូង​ហ្វេ​ន​បានពិតៗមែន ព្រោះថា ការលះបង់​របស់លោក គឺ​ចង់​តបស្នង​ចំពោះ​កម្លាំងចិត្ត​ដែល​លោក​ទទួលបាន​ពី​ហ្វេ​ន​អ្នកគាំទ្រគ្រប់គ្នា។

ក្រៅពី​ការបកស្រាយ​បទ​ចម្រៀង​ដោយ​មិន​ស្អក​បំពង់ក​ហើយ​នោះ អ្វីដែល​ហ្វេ​ន​ចាប់អារម្មណ៍​ខ្លាំង​ជាងនេះទៅទៀត គឺ G-Devith ហ៊ាន​ចំណាយ​រាប់ម៉ឺន​ដុល្លារ​ក្នុងការ​រៀបចំខ្លួន​រប​ស់លោក។ ជាក់ស្ដែង​សូម្បីតែ​សំលៀកបំពាក់ Out fit ដែល ជី ដេវីត ស្លៀក​ច្រៀង​បើកឆាក​មហោស្រព​តន្ត្រី​យប់មិញ​នេះ​គឺ មានតម្លៃ​ដល់​ខ្ទង់​ជិត ២ ម៉ឺន​ដុល្លារ។ ហើយ​សូម្បីតែ Out fit គុណ​ខ្មែរ ដែល​លោក​ចង់បង្ហាញ​និង​លើកស្ទួយ​ពី​វប្បធម៌​ខ្មែរ ក៏​លោក​ហ៊ាន​ចំណា​ង​ជិត ១ ម៉ឺន​ដុល្លារ​ថែមទៀត។ ហ្វេ​ន​និយាយតៗគ្នា​ថា G-Devith ជា​តារា​ប្រុស​ដែល​ហ៊ាន​ចាយលុយ​ច្រើនសន្ធឹក​លើ​ប្រ៊េ​នល្បីៗ។

សូម​ជម្រាប​មហោស្រព​តន្ត្រី Sting Musicverse Festival របស់លោក ងួន ចាន់​ដេវីត ត្រូវបាន​បិទ​បញ្ចប់​ដោយ​ការបាញ់​កាំជ្រួច​រាប់រយ​គ្រាប់​ជា​សញ្ញា​បង្ហាញ​ពី​ភាពជោគជ័យ​ដ៏​អសច្ចារ្យ​នៃ​ការប្រគំ​តន្ត្រី​ចុងឆ្នាំ ២០២៣ ហើយក៏​បង្ហាញ​ពី​ការស្វាគមន៍​នៃ​ការបើក​ទំព័រ​សករាជ​ថ្មី​ឆ្នាំ ២០២៤ ផងដែរ៕

Share.