សិល្បៈជាតិ៖ ពិភពលោក​បានចាត់ទុក​ប្រទេស​កម្ពុជា ជា​ទឹកដី​ដែល​ពោរពេញ​ទៅដោយ​វប្បធម៌ និង​អរិយធម៌ ដ៏​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ស្រប​ពេលដែល​ព្រលាន​យន្ត​សៀមរាប​ថ្មី​ដាក់​ដំណើរការ​ឱ្យប្រើ​ប្រាស់​នាពេល​កន្លងមកនេះ គេ​សង្កេតឃើញថា សន្ទុះ​ភ្ញៀវ​ទេ​ចរណ៍​អន្តរជាតិ​ហាក់​រើប​ឡើងវិញ។ ក្នុងនោះ​ក៏មាន​បុគ្គលល្បីៗជាច្រើន​នាក់​បាន​មកដល់​កម្ពុជា ហើយ​ចូលរួម​ផ្សព្វផ្សាយ​ពី​តំបន់​ប្រាសាទ​អង្គ​វត្ត​ថែមទៀត រួមមាន៖

1-DJ SODA

កញ្ញា Hwang So-hee ឬ​ហៅថា DJ SODA ជា​ឌី​ជេ​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​ដែល​តែងតែមាន​វត្តមាន​ក្នុង​មហោស្រព​តន្ត្រីធំៗទូទាំង​ពិភពលោក។  តាមរយៈ​ការចូលរួម​ក្នុង​មហោស្រព​តន្ត្រី Sting Musicvers Fastival នៅ​កម្ពុជា កញ្ញា​ក៏បាន​ចូល​រួមការ​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​អំពី​ដំណើរ​កម្សាន្ត​យ៉ាង​ស្រស់ស្រាយ​នៅលើ​ទឹកដី​អង្គរ​នៅ​ថ្ងៃទី១២ ខែវិច្ឆិកា នេះ​អមដោយ​ពាក្យ​ថា «Beauty of Cambodia»។

2-Dave Leduc

នៅ​ថ្ងៃទី ៦ វិច្ឆិកា កីឡាករ​ប្រដាល់​មី​យ៉ាន់​ម៉ា ដើមកំណើត​កាណាដា Dave Leduc បានធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ហើយ​ពេល​ចូលទៅ​ទស្សនា​ប្រាសាទ​ដ៏​វិសុទ្ធ​របស់​ខ្មែរ លោក​បាន​ដោះ​ស្បែកជើង​ដើរ​ដោយ​ការគោរព​ចំពោះ​ដួងព្រលឹង​បុព្វបុរស​ខ្មែរ។ សកម្មភាព​របស់លោក​ត្រូវបាន​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម​នានា​យ៉ាង​សុសសាយ។

3-Paing Takhon

តារា​សម្ដែង​ប្រុស​ភូមា Paing Takhon បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជាច្រើនលើក​ច្រើនសារ ដើម្បី​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​ជាច្រើន​រឿង​ផង និង​ដើម្បី​ថត​ម៉ូដ​សំអាង​ជាមួយ​តារា​ស្រី ស៊ីន យូ​ប៊ី​ន​ផង។ តារា​ប្រុស​រូបនេះ បានចាត់ទុក​ប្រទេស​កម្ពុជា​ដូចជា​ផ្ទះ​ទី ២របស់លោក ហើយ​លោក​តែងតែ​លើកឡើងថា កម្ពុជា​បានផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​រូបលោក។ ក្រៅពីនោះ លោក​ក៏បាន​ថតរូប​ភាពជា​ច្រើន​សន្លឹក​នៅមុខ​ប្រាសាទអង្គរវត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពិភពលោក​ផងដែរ។

4- The Amazing Race Australia

នៅ​អំឡុង​ខែ មិថុនា ២០២៣ នេះ កម្មវិធី The Amazing Race Au បានជ្រើសរើស​យក​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​តាំង​ថត​កម្មវិធី​ដ៏​ល្បី​មួយ​នេះ។ ការផលិត​នូវ​កម្មវិធី​ទូរទស្សន៍​ខាងលើ ផលិតករ​បានបង្ហាញ​នូវ​ស្នាមញញឹម​របស់​ប្រជាជន​កម្ពុជា និង វប្បធម៌​ដ៏​ផូរផង់ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​មានដូចជា ក្រមា គុន​ល្បុក្កតោ សិប្បកម្ម​តម្បាញ​ពី​សរសៃ​ដើម​ឈូក​ដ៏​មានតម្លៃ ព្រមទាំង​បេតិកភណ្ឌ​ពិភពលោក​ដ៏​អស្ចារ្យ គឺ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​អង្គរ។

5- Miss Grand Myanmar 2022

នៅ​អំឡុង​ពាក់​កណ្ដាលខែ មេសា ឆ្នាំ ២០២៣នេះ កញ្ញា Meme Kansuda ជា Miss Grand Myanmar 2022 បានធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ដែល​ជាមួយគ្នា​នោះ កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បាន​នាំ​នាង និង​ក្រុមការងារ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ព្រមទាំង​ថតរូប​ភាពជា​ច្រើន​សន្លឹក​យ៉ាង​ស្រស់ស្អាត​ថែមទៀត​ផង៕

Share.