ទីផ្សារដោះដូរកីឡាករជុំទី២ ចាប់ផ្តើមហើយ នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodian Premier League នៃការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) សម្រាប់ តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT)។

ខ្លឹមសារ​សង្ខេប​នៅ​លើ​សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា​ទីផ្សារដោះដូរកីឡាករលើកទី២ នឹងបើកទ្វារនៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ហើយបិទទៅវិញថ្ងៃទី១១ ខែធ្នូ ២០២៣ ដោយ​ក្នុងនោះ​ក្លិប​ជា​សមាជិក​អាច​បន្ថែម​កីឡាករ​ក្នុង​ក្រុម​ខ្លួន​បាន​៖
– កីឡាករជាតិ ៦រូប
– កីឡាករអន្តរជាតិ ៣រូប។

ជាមួយគ្នានេះ ចំពោះកីឡាករដែលផ្ទេររួចរាល់នៅក្នុងប្រព័ន្ធ ហើយបំពេញឯកសារគ្រប់ចំនួនផ្ញើមកក្រុម ហ៊ុន Cambodian Premier League រយៈពេល៥ថ្ងៃបន្ទាប់ កីឡាកររូបនោះអាចចូលរួមការប្រកួតបាន៕

Share.