កាល​ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាន​នាំយ​កប្រាក់​រង្វាន់​លើក​ទឹកចិត្ត សរុបចំនួន ២៣ ៣៤៣ ៦០០ ០០០ រៀល របស់សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូនដល់កីឡាករ កីឡាការិនីជ័យលាភីពីការប្រកួតទាំងពីរគឺ SEA Games-ASEAN Para Games ឆ្នាំ២០២៣។

ក្នុង​នោះកីឡាករ កីឡាការិនីជ័យលាភីចំនួន ៦១០ នាក់ ដណ្តើមបានមេដាយមាសចំនួន៨១ ​មេ​ដាយ​ប្រាក់​ចំនួន៧៤ មេដាយសំរឹទ្ធចំនួន១២៧ សរុប ២៨២មេដាយ។ ដោយឡែក​សម្រាប់​កីឡាករ កីឡា​ការិនី​មាន​ពិការភាពទឹកប្រាក់សរុបចំនួន ៤ ៧៩១ ៣០០ ០០០ រៀល ដែលមានកីឡាករ កីឡា​ការិនី​មាន​ពិការ​ភាពជ័យលាភីចំនួន ១៤៨ នាក់ ដណ្តើម បាន មេដាយមាសចំនួន៩ មេដាយ​ប្រាក់​ចំនួន១៩ មេដាយសំរឹទ្ធចំនួន៤៥ សរុប ៧៣មេដាយ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បាន​ប្រារព្ធពិធីបើកកាលពីថ្ងៃទី០៥ ខែឧសភា នឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែក​ការ​ប្រកួត​កីឡា​អា​ស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ បាន​ប្រារព្ធពិធីបើកកាលពីថ្ងៃទី៣ ដល់​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.