ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៧ ឆ្នាំ ២០២៣-២០២៤ បានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ដោយខេត្តកំពង់ចាម ឈ្នះកំពង់ធំ ខណ:ត្បូងឃ្មុំ ឈ្នះបន្ទាយមានជ័យ។

ដោយ​ឡែក​ឆ្លង​កាត់​ការប្រកួត​កន្លង​មក​មុន​ឈាន​ដល់​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​នេះ មាន​តែ​ក្រុម​មន្ទីរ អយក ខេត្តត្បូងឃ្មុំ មួយ​ប៉ុណ្ណោះ ដែល​ជាក្រុម​មិន​ទាន់​ស្គាល់​បរាជ័យ គិត​ចាប់​ពី​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល B ​មក។

ក្នុង​នោះ​សម្រាប់​លទ្ធផល​ប្រកួត​របស់ ខេត្ត​ត្បូងឃ្មុំ​មាន​ដូច​ខាង​ក្រោ៖

  • ប្រកួតទី១៖ ឈ្នះមន្ទីរ អយក ខេត្តកំពង់ចាម ១-០ កាលពីថ្ងៃទី២៩ មីនា នៅទីលានវិទ្យាល័យព្រះសីហនុ
  • ប្រកួតទី២៖ ឈ្នះខេត្តស្វាយរៀង ៥-១ កាលពីថ្ងៃទី២៤ ឧសភា នៅ​ទីលានវិទ្យាល័យ ហ៊ុន សែន មេមត
  • ប្រកួតទី៣៖ ឈ្នះខេត្តកណ្ដាល ៥-១ កាល​ពី​ថ្ងៃទី៧ មិថុនា នៅទីលានវិទ្យាល័យទេពប្រណម្យ
  • ប្រកួតទី៤៖ ឈ្នះមន្ទីរ អយក ខេត្តកំពងឆ្នាំង ៤-៣ កាលពីថ្ងៃទី២១ មិថុនា នៅ​ទីលានវិទ្យាល័យ ហ៊ុន សែន មេមត់
  • ប្រកួតទី៥៖ ឈ្នះមន្ទីរ អយក ខេត្តកំពងចាម ១-០ កាលពីថ្ងៃទី៥ កក្កដា នៅ​ទីលានវិទ្យាល័យ ហ៊ុន សែន មេមត់
  • ប្រកួតទី៦៖ ឈ្នះខេត្តស្វាយរៀង ៥-១ កាលពីថ្ងៃទី២ សីហា នៅ​ទីលានវិទ្យាល័យ ហ៊ុន សែន មេមត់
  • ប្រកួតទី៧៖ ឈ្នះខេត្តកណ្ដាល ៥-២ កាលពីថ្ងៃទី១៦ សីហា នៅ​ទីលានវិទ្យាល័យ ហ៊ុន សែន មេមត់
  • ប្រកួតទី៨៖ ស្មើជាមួយមន្ទីរ អយក ខេត្តកំពងឆ្នាំង ១-១ កាលពីថ្ងៃទី២៩ សីហា នៅ​ទីលានវិទ្យាល័យ កំពង់ត្រឡាច
  • វគ្គ ៨ក្រុម៖ អយក ខេត្តត្បូងឃ្មុំ ៣-១ ខេត្តព្រះសីហនុ ជើងទី១ (២-២) លទ្ធផលទាំង២ ជើង ៥-៣

លទ្ធផវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១៖

មន្ទីរ អយក ខេត្តកំពង់ចាម ១-០ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ទីលានវិទ្យាល័យព្រះសីហនុ
មន្ទីរ អយក ខេត្តត្បូងឃ្មុំ ៤-១ ខេត្តបន្ទាយមានជ័យ ទីលានវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន មេមត់។


កម្មវិធីប្រកួតជើងទី២៖

ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ប៉ះ មន្ទីរ អយក ខេត្តកំពង់ចាម ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Share.