ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៧ ឆ្នាំ ២០២៣-២០២៤ បានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ដោយខេត្តកំពង់ចាម ឈ្នះកំពង់ធំ ខណ:ត្បូងឃ្មុំ ឈ្នះបន្ទាយមានជ័យ។

ទស្សនាវីដេអូ ហាយឡាយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១៖ មន្ទីរ អយក ខេត្តកំពង់ចាម ១-០ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ និងមន្ទីរ អយក ខេត្តត្បូងឃ្មុំ ៤-១ ខេត្តបន្ទាយមានជ័យ។

កម្មវិធីប្រកួតជើងទី២ វគ្គ៤ក្រុមចុងក្រោយ៖

ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ប៉ះ មន្ទីរ អយក ខេត្តកំពង់ចាម ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Share.