សិល្បៈជាតិ៖ ភាពយន្ត​ភ័យរន្ធត់​របស់​ថៃ​ដែល​បាន​ដកស្រង់​ចេញពី​ហេតុការណ៍​ពិត​មក​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​មាន​ចំណងជើង​ថា «ទំនួញ​ព្រាយ-Tee Yod » ត្រូវបាន​ដំបូង​បញ្ចាំង​នៅលើ​អេក្រង់​យក្ស IMAX នៃ​រោងភាពយន្ត Major Cineplex  By Smart នៅ​ផ្សារ​ទំនើប Aeon Mall Sensok នៅ​រាត្រី​ថ្ងៃទី ១៥ វិច្ឆិកា ២០២។

ភាពយន្ត​នេះ​ត្រូវបាន​ដកស្រង់​ចេញពី​រឿងនិទាន​ល្បី​នៅ​វេ​ប​សាយ និង​កម្មវិធី​វិទ្យុ​ដ៏​ល្បី​មួយ​ដែល​និទាន​អំពី​ដំណើររឿង​ព្រឺព្រួច​នៃ​សំឡេង​អាថ៌កំបាំង​មួយ​គឺ​លឺសូ​រថា « Tee Yod »។ សំឡេង​ខ្មោចលង​នោះ​គឺ​មានតែ​នៅ​ពេលយប់​ប៉ុណ្ណោះ ហើយ​គ្មាន​អ្នកណា​អាច​ដឹងថា សំឡេង​នោះ​មានន័យ​យ៉ាងដូចម្ដេច​ទេ។ ហេតុការណ៍​ចម្លែក​នេះ​បានកើត​ឡើ​កាលពី៥០ឆ្នាំមុន គឺ​ឆ្នាំ១៩៧២ ចំពោះ​គ្រួសារ​មួយ​ដែល​រស់នៅ​ក្នុងភូមិ​ដាច់ស្រយាល។

ភាពយន្ត​នេះដែរ​ក៏មាន​ការចូលរួម​សម្ដែង​ដោយ​តារា​សម្ដែងល្បីៗប្រចាំ​ប្រទេស​ថៃ ឃ្យូតៗ ស្រស់​សង្ហា ក្នុងនោះ​រួមមាន៖ លោក Nadech, កញ្ញា Rattanawadee, លោក Peerakrith, កញ្ញា Denise Jelilcha ព្រមទាំង​តារា​ប្រុស​ស្រី​ជាច្រើនរូប​ទៀត។

លោក សុខ សិរី​សុភា ប្រធាន​ផ្នែក​ទីផ្សា M Picture Cambodia បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា មូល​ហេតុដែល​ក្រុមហ៊ុន​យក​ភាពយន្ត​នេះ​មក​បញ្ចាំង​នៅលើ​អេក្រង់​យក្ស IMAX ជា​លើកដំបូង​ក្នុងប្រទេស​កម្ពុជា ក៏​ដោយសារតែ​ភាពយន្ត​នេះ​ល្បី​ស្រាប់​នៅ​ប្រទេស​ថៃ ហើយក៏​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុងការ​ស្ទាបស្ទង់​ទីផ្សារ​អ្នកទស្សនា​រឿង​ខ្មោច​ដូចគ្នា ថា​តើ​នៅពេល​បញ្ចាំង​នៅលើ IMAX គឺមាន​សន្ទុះ​កម្រិតណា?

លោក​បន្តថា បន្ទាប់ពី​បញ្ចាំងភាពយន្ត​នេះហើយ ខាង​ក្រុមហ៊ុន​ក៏មាន​គោលបំណង​ផលិតភាព​យន្ត​ខ្មែរ​បែប​អ​បិ​យ​ជំនឿ អរូប អមនុស្ស និង មន្តអាគម​ខ្មៅ ដែល​ដកស្រង់​ចេញពី​ព្រឹត្តិការណ៍​ពិត​ដ៏​គួរឱ្យខ្លាចណា​មួយ ដើម្បីមក​ចាក់​បញ្ចាំង​នៅលើ​អេក្រង់ IMAX នេះ​ដូចគ្នាដែរ។  

ក្រៅពី​ឈុត​ឆាក​ភ័យរន្ធត់ ដែល​ធ្វើឱ្យ​អ្នកទស្សនា​ពេញ​មួយ​រោងកុន​ថ្ងៃ Pre-screening សម្រែក​ហ៊ោ​ទាំង​ប្រហោង​ពោះ​ហើយ​នោះ គ្រប់គ្នា​ក៏​លាន់មាត់​សរសើរ​ថា ពិត​ល្អមើល​ក្រោយ​បាន​ទស្សនា​រួច ទាំង​ការសម្ដែង​របស់​តួអង្គ ពិសេស​ទៅលើ​បច្ចេកទេស ក្រាហ្វិក​ពីមួយ​វគ្គ​ទៅមួយ​វគ្គ​ត្រ​ដម​ត្រសង​គ្នា​ត្រជាក់​ភ្នែក ឈុត​ឆាក​លងបន្លាចស្រស់ៗគួរឱ្យ​សរសើរ​តែម្ដង។

សូមជម្រាបថា ភាពយន្ត «ទំនួញ​ព្រាយ-Tee Yod » មាន​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ2023 នេះ​តទៅ​នៅ​គ្រប់​រោងភាពយន្ត។ ជាពិសេស​កុំ​ភ្លេច​កក់​សំបុត្រ​មើល​នៅក្នុង​រោង IMAX ដែល​មាននៅ Major Cineplex  By Smart នៅ​ផ្សារ​ទំនើប Aeon Mall Sensok ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មី៕

Share.