នៅរសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ក្លិបបាល់ទាត់បឹងកេត បានប្រកាសថា កីឡាករ ឃាន់ សុបិន នឹងត្រូវបានផ្លាស់ទៅកាន់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ២០២៣-២៤នេះ នៃលីគកំពូលកម្ពុជា Cambodian Premier Leage។

ដូច្នេះកីឡាករ ឃាន់ សុបិន គឺជាកីឡាករទី២ ដែលក្លិបបាល់ទាត់បឹងកេត ដាក់ឱ្យគិរីវង់សុខសែនជ័យ បន្ទាប់ពីកីឡាករ ស៊ុំ សាន់ ដែលបានចូលរួមកាលពីជុំទី១ នៃលីគកំពូលកម្ពុជា។

ក្រៅពីនេះក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករ Jahana Daiki ជនជាតិជប៉ុន និង នុប តុលា ក្រោយចប់ជុំទី១ ស្របពេលអ្នកចាំទី ជា វ៉ាន សាក់ រងរបួសដាច់សរសៃជង្គង់ខាងក្រោយ (PCL) ជើងខាងឆ្វេង ដែលតម្រូវធ្វើការវះកាត់ក្នុងពេលខាងមុខនេះ៕

Share.