សិល្បៈ​អន្តរជាតិ​៖ នេះ​គឺជា​រឿង​ដ៏​សោកសៅ​មួយ​ដែល​មិន​មាន​អ្នក​ណា​ចង់​ឱ្យ​កើត​ឡើង​ នៅពេល​ដែល​យុវតី​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ Taylor Swift បាន​ស្លាប់​ ដោយ​សារ​តែ​ខ្សោះ​ដាច់​ទឹក​ ពេល​ទៅ​​ចូលរួម​ទស្សនា​ ការ​ប្រគំ​តន្ត្រី​ The Eras Tour រហូត​ធ្វើ​​ឱ្យ​តារា​ចម្រៀង​ប៉ុប​ដ៏​ល្បី​ល្បាញ​រូប​នេះ​​ មាន​ការ​សោក​ស្ដាយ​និង​ខូច​ចិត្ត​ជា​ពន់ពេក​។

តារា​ចម្រៀង​ប៉ុប​ដែល​ទើប​នឹង​ទទួល​បាន​ងារ​ជាមហាសេដ្ឋិនី​ ដោយ​សារ​តែ​ការ​ប្រគំ​​តន្ត្រី​ The Eras Tour របស់​នាង​ទទួល​បាន​ជោគជ័យ​យ៉ាង​គាប់​ប្រសើរ​ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​រឿង​អកុសល​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ដែរ​ គឺ​មាន​យុវតី​ជនជាតិ​ប្រេស៊ីល​ម្នាក់​បាន​ស្លាប់​ដោយ​សារតែ​ខ្សោះ​ដាច់​ទឹក​ ព្រោះ​អាកាសធាតុ​ក្ដៅ​ហួតហែងខ្លាំង​ រី​ឯ​អ្នក​រៀបចំ​កម្មវិធី​ក៏​មិន​បាន​​អនុវត្ត​ឱ្យ​អ្នក​​ទស្សនា​យក​ទឹក​ចូល​ក្នុង​ស្តាត​ប្រគំ​តន្ត្រី​នោះ​​ដែរ​។

Taylor បាន​ចែក​រំលែក​សារ​សោកសៅ​របស់​ខ្លួន​ថា​៖ «ខ្ញុំមិនចង់ជឿទេថាខ្ញុំនឹងសរសេរពាក្យទាំងនេះ ដោយ​បេះ​ដូង​​ខ្ទេចខ្ទាំ​ ​ខ្ញុំ​ចង់និយាយ​ថា​យើង​បាន​បាត់​បង់​អ្នក​គាំទ្រ​ម្នាក់​នៅ​យប់​នេះ​មុន​ពេល​កម្មវិធី​ប្រគំតន្ត្រីរបស់​ខ្ញុំ។ ខ្ញុំមិនអាចសូម្បីតែ ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំខូចចិត្តខ្លាំងកម្រិតណា។ ខ្ញុំបានដឹងព័ត៌មានតិចតួចណាស់ តែខ្ញុំដឹងនូវការពិតមួយ គឺនាងជាមនុស្សស្អាត ហើយថែមទាំងនៅក្មេងខ្លាំងទៀតផង។ ខ្ញុំ​នឹង​មិន​អាច​និយាយ​ពី​រឿង​នេះ​ពី​លើ​ឆាក​ទេ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ខ្លាំង​ណាស់​ពេល​ខ្ញុំ​ព្យាយាម​និយាយ​អំពី​រឿង​នោះ។ ខ្ញុំ​ចង់​និយាយ​ថា​ឥឡូវ​នេះ​ ខ្ញុំទទួលបាននូវ​អារម្មណ៍បាត់​បង់​នេះ​យ៉ាង​ខ្លាំង ហើយ​ចិត្ត​ដែល​ខ្ទេចខ្ទាំបស់​ខ្ញុំគឺចូលរួមជាមួយក្រុមគ្រួសារ​និង​មិត្ត​ភក្តិរបស់នាង។ នេះជារឿងចុងក្រោយដែល ខ្ញុំមិនធ្លាប់គិតថានឹងកើតឡើង នៅពេលដែលពួកខ្ញុំសម្រេចចិត្តថា នាំការប្រគំតន្ត្រីទេសចរណ៍នេះទៅកាន់ប្រទេសប្រេស៊ីល។»

Share.