ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់យុវជនអន្ដរជាតិ​អាយុក្រោម ១៤ឆ្នាំ ប្រចាំ​ខេត្ត​សៀម​រាប (U14 XO Siem Reap International Youth Cup 2023) បាន​បញ្ចប់​កាល​ពី​ថ្ងៃទី១៩ វិច្ឆិកា ដោយ Chonburi FC U14 បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ជើង​ឯក​រង Lion City Sailors U14 លេខ៣ Sien Reap United FC U14។​

Chonburi FC U14 ថៃ

សម្រាប់ការប្រកួតពានរង្វាន់យុវជនអន្ដរជាតិ លើទឹកដីអង្គរនេះ ដោយសៀមរាបយូណាយធីត ​ធ្វើ​ជា​ម្ចាស់​ផ្ទះ មានក្រុមយុវជន ៤ក្លិប មកពី ៣ប្រទេសចូលរួមក្នុងនោះមានក្រុមម្ចាស់ផ្ទះ U14 Siem Reap United, Buriram United Academy ថៃ, Chonburi FC Academy ថៃ, Lion City Sailors សិង្ហបុរី និង​ក្រុម​យុវ​ជន U14 វិសាខា។

Lion City Sailors សិង្ហបុរី

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់យុវជនអន្ដរជាតិ​អាយុក្រោម ១៤ឆ្នាំ ប្រចាំ​ខេត្ត​សៀម​រាប (U14 XO Siem Reap International Youth Cup 2023) នេះគឺជាព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​លើក​ដំបូង​សម្រាប់ក្រុមបាល់ទាត់យុវជនរបស់ប្រទេសកម្ពុជា។ ការប្រកួត​ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ នៅ​កីឡដ្ឋាន​ហនុ​មាន ខេត្តសៀមរាប៕

Siem Reap United FC U14
ក្រុម​យុវ​ជន U14 វិសាខា
Share.