កីឡាករ​បាល់ទាត់ Eldor Shomurodov វ័យ​២៦​ឆ្នាំ ខ្សែ​ប្រយុទ្ធ​ក្នុង​​​ក្រុម​ជម្រើស​ជាតិ​អ៊ូបេគីស្ថាន បាន​ចុះ​កុងត្រា​ចូលរួម​ក្នុង​ក្លិប​បាល់ទាត់ AS Roma ក្នុង​លីគ​កំពូល​ប្រទេស​អ៊ីតាលី Serie A ក្នុង​តម្លៃ​ខ្លួន​ ១៧.៥​លាន​អឺរ៉ូ ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក និង​បូក​ពី​លើ​ ២.៥លាន​​អឺរ៉ូ ថែម​ទៀត។

កីឡាករ Eldor Shomurodov បាន​ចុះ​កិច្ចសន្យា​រយៈ​ពេល​៥ឆ្នាំ​ជាមួយ​ក្លិប​ជើង​ឯក​លីគ​កំពូល​អ៊ីតាលី ៣សម័យ​កាល​មួយ​នេះ រហូត​ដល់​​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៦ ខាង​មុខ ក្រោយ​ចាកចេញ​ពី​ក្រុម Genoaបន្ទាប់​ពី​ចូលរួម​ក្នុង​ខែ​តុលា កន្លង​ទៅ។

ពេល​នេះ​​កីឡាករ​កម្ពុជា​១.៩០ម៉ែត្រ រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ព័រទុយហ្គាល់ ដែល​ជា​កន្លែង​ដែល​ក្រុម AS Roma កំពុង​តែ​ហ្វឹកហាត់ Pre-Season ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​អ្នក​ចាត់ការ​ទូទៅ​ក្រុម José Mourinho។

កីឡាករ Eldor Shomurodov ធ្លាប់​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ូប៊ែគីស្ថាន តាំង​ពី​ក្រុម​យុវជន U19 ដល់​ឈុត​ធំ ហើយ​ធ្លាប់​រក​បាន​គ្រាប់​បាល់​បាន​២១គ្រាប់​ផង​ដែរ។ រូប​គេ​​បាន​ចូល​លេង​ក្នុង​ក្រុម Mash’al Mubarek នៅ​ស្រុក​កំណើត​ពី​ឆ្នាំ​២០១៤ ហើយ​ពី​ឆ្នាំ​២០១៥ ដល់២០១៧ គេ​បាន​បន្ត​ទៅ​ចូលរួម​ក្រុម Bunyodkor និង​ពី​ឆ្នាំ​២០១៧ ដល់២០២១ ចូលរួម​ក្រុម Rostov នៅ​រុស្ស៊ី មុន​ចេញ​ទៅ​ក្រុម Genoa៕

Telegram-Troryorng
Share.