
ទីផ្សារដោះដូរកីឡាករជុំទី២ នៃលីគកំពូលកម្ពុជា Cambodian Premire League ចាប់ផ្តើមបើកទ្វារនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ហើយបិទទ្វារថ្ងៃទី១១ ខែធ្នូ ២០២៣ ចំពោះការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT)។
ដោយក្នុងនោះក្លិបជាសមាជិកអាចបន្ថែមកីឡាករក្នុងក្រុមខ្លួនបាន៖
– កីឡាករជាតិ ៦រូប
– កីឡាករអន្តរជាតិ ៣រូប។
ថ្ងៃទី១៤ ខែវិច្ឆិកា
– Tiffy Army ចែកផ្លូវជាមួយកីឡាករ អុឹម សំអូន
– អង្គរថាយហ្គឺរ ចែកផ្លូវជាមួយកីឡាករ Victor Blasco
– ណាហ្គាវើលដ៍ ចែកផ្លូវជាមួយកីឡាករ លឹម អារុណ
– Tiffy Army ប្រកាសនាំចូលកីឡាករ លឹម អារុណ
– គិរីវង់សុខសែនជ័យ ចែកផ្លូវជាមួយកីឡាករ នុប តុលា
ថ្ងៃទី១៥ ខែវិច្ឆិកា
– គិរីវង់សុខសែនជ័យ ចែកផ្លូវជាមួយកីឡាករ Jahana Daiki
– បឹងកេត ប្រកាសចែកផ្លូវជាមួយកីឡាករ ANDERSON ZOGBE
ថ្ងៃទី១៦ ខែវិច្ឆិកា
មិនមានការផ្លាស់ប្តូរកីឡាករ
ថ្ងៃទី១៧ ខែវិច្ឆិកា
– អង្គរថាយហ្គឺរ ដាក់កីឡាករ ភាព ចាន់ដាវីត ទៅកាន់ Angkor City ក្នុងកិច្ចសន្យាខ្ចីជើង
– បឹងកេត ដាក់កីឡាករ ឃាន់ សុបិន ទៅកាន់ គិរីវង់សុខសែនជ័យ ក្នុងកិច្ចសន្យាខ្ចីជើង
– គិរីវង់សុខសែនជ័យ ប្រកាសនាំចូលកីឡាករ ឃាន់ សុបិន ក្នុងកិច្ចសន្យាខ្ចីជើងពីបឹងកេត
ថ្ងៃទី១៨ ខែវិច្ឆិកា
– ព្រះខ័នរាជស្វាយរៀង ដាក់កីឡាករ Mizuno Hikaru ទៅកាន់គិរីវង់សុខសែនជ័យ ក្នុងកិច្ចសន្យាខ្ចីជើង
– គិរីវង់សុខសែនជ័យ ប្រកាសនាំចូលកីឡាករ Mizuno Hikaru ក្នុងកិច្ចសន្យាខ្ចីជើងពីព្រះខ័នរាជស្វាយរៀង
– វិសាខា ប្រកាសនាំចូលកីឡាករ Victor Blasco
ថ្ងៃទី១៩ ខែវិច្ឆិកា
មិនមានការផ្លាស់ប្តូរកីឡាករ
ថ្ងៃទី២០ ខែវិច្ឆិកា
មិនមានការផ្លាស់ប្តូរកីឡាករ
ថ្ងៃទី២១ ខែវិច្ឆិកា
– ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកាសនាំចូលកីឡាករ Jelle Goselink ជនជាតិហូឡង់ វ័យ២៤ឆ្នាំ។
រង់ចាំការ Update បន្ថែមទៀតជុំវិញទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ជុំទី២ (Transfer Window 2) ថ្ងៃទី២២ ខែវិច្ឆិកា៕
