ក្រុមមន្ត្រីក្នុងតំបន់ជួរភ្នំក្រវាញ បានជួយសង្គ្រោះសត្វអណ្តើកព្រិចមួយក្បាលក្រោយមកវាត្រូវបានដោះលែងចូលទៅក្នុងជម្រកការពារ។ ប្រភេទសត្វនេះ គឺជិតផុតពូជ ដូច្នេះរាល់អណ្តើកព្រិចនីមួយៗគឺសំខាន់ណាស់! ជនប្រមាញ់ តាមប្រមាញ់រកប្រភេទសត្វអណ្តើកនិងកន្ធាយ សម្រាប់ធ្វើជាអាហារ​​ និងការជួញដូរសត្វចិញ្ចឹមខុសច្បាប់។​ 

អណ្តើកទាំងនេះមានសំណាងណាស់! កាលពីឆ្នាំមុន មន្រ្តីឧទ្យានុរក្សបានរឹបអូសសត្វអណ្តើកនិងកន្ធាយសរុបចំនួន ៩២ ក្បាល រួមទាំងប្រភេទសត្វដែលជិតផុតពូជផងដែរ។  ក្រៅពីមន្រ្តីឧទ្យានុរក្សដែលជួយសង្គ្រោះសត្វអណ្តើក នៅមានក្រុមអនុវត្តច្បាប់ប្រឆាំងបទល្មើសសត្វព្រៃ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ បានរឹបអូសសត្វអណ្តើកនិងកន្ធាយចំនួន ២៦២ ក្បាលកាលពីឆ្នាំមុន។

ប្រសិនបើលោកអ្នកប្រទះឃើញមានការដាក់លក់សត្វព្រៃ ឬត្រូវបានរក្សាទុកជាសត្វចិញ្ចឹម រួមទាំងសត្វអណ្តើកផងដែរ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទបន្ទាន់របស់ក្រុមប្រឆាំងបទល្មើសសត្វព្រៃ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទលេខ ០១២ ៥០០ ០៩៤ ។ 

ប្រភព៖ អង្គការសម្ព័ន្ធសត្វព្រៃកម្ពុជា

Share.