សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានចាត់បញ្ជូនគ្រូ​បង្វឹក​ និង​កីឡាករ​ កីឡាការិនី​ FIN Swimming ចំនួន​ ០៥នាក់ ទៅចូល​រួម​ការ​ប្រកួត​ 18th ASIAN Finswimming Championships 2023។

សម្រាប់​សមាសភាព​គ្រូ​បង្វឹក​ និង​កីឡាករ​ កីឡាការិនី​រួម​មាន ​៖

-​ គ្រូ​បង្វឹក​ ហែមថុន​ វិទិនី​
-​ កីឡាការិនី​ កាំង​ មុយ​នីន​
-​ កីឡាការិនី​ ឃឺន​ ប៊ុនពេជ្រ​មរកត​
-​ កីឡាករ​ ទួន​ ទិត្យ​សត្យា​
-​ កីឡាករ​ លឹម​ សុខ​វឌ្ឍន៍នន្ទ

ក្នុង​ការ​ចូល​រួម​​ប្រកួត​ 18th ASIAN Finswimming Championships 2023 តប​តាម​ការ​អញ្ជើញ​របស់​សមាគម​កីឡា​ក្រោម​ទឹក​ នៃ​ព្រះរាជាណាចក្រ​ថៃ​ (Association of Thailand Underwater Sports) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ នៅ​ខេត្ត​ភូកេត​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​ថៃ៕

Share.