កីឡា​ការិនី Nesthy Petecio

សមាជិក​អាស៊ាន គឺ​ប្រទេស​ហ្វីលីពីន រក​បាន​មេដាយ​ប្រាក់​បន្ថែម​១គ្រឿង​ទៀត​ក្នុង​ព្រឹត្តិការណ៍​កីឡា 2020 Summer Olympics ដែល​កំពុង​ធ្វើ​ឡើង​​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន គិត​ត្រឹម​ថ្ងៃ​អង្គារ ទី៣ ខែ​សីហា ឆ្នាំ​២០២១។

កីឡា​ការិនី Nesthy Petecio របស់​ហ្វីលីពីន បាន​ប្រកួត​ចាញ់​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ជប៉ុន Sena Irie ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡា​ប្រដាល់ វិញ្ញាសា​នារី Women’s featherweight ដោយ​លទ្ធផល ៥ទល់០។

គិត​ត្រឹម​ពេល​នេះ​អាស៊ាន​ឈ្នះ​បាន​មេដាយ​ដូចជា៖
១) ឥណ្ឌូណេស៊ី៖ មេដាយ​មាស​១ មេដាយ​ប្រាក់១ និង​មេដាយ​​សំរឹទ្ធ ៣
២) ហ្វីលីពីន៖ មេដាយ​មាស១ មេដាយ​ប្រាក់១
៣) ថៃ ៖ មេដាយ​មាស១
៤) ម៉ាឡេស៊ី៖ មេដាយ​សំរឹទ្ធ ១

អត្ថបទពាក់ព័ន្ធ៖ឥណ្ឌូណេស៊ី ជា​ប្រទេស​ទី៣​របស់​អាស៊ាន ឈ្នះ​មេដាយ​មាស នៅ 2020 Summer Olympics

ចំណែក​ប្រទេស​អាស៊ាន​ដែល​អស់​កីឡា​ត្រូវ​ប្រកួត​មាន៖
-កម្ពុជា
-ប្រ៊ុយណេ
-ឡាវ
-មីយ៉ាន់ម៉ា

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជាង​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

Telegram-Troryorng
Share.