មិន​មែន​ពានរង្វាន់​​កម្រិត​ទ្វីប​អាស៊ី AFC President’s Cup ឬ ពានរង្វាន់ AFC Cup តែ​ជា​ពានរង្វាន់ ​បាល់ទាត់ AFC Champion League ដែល​ក្រុមបាល់ទាត់​ភ្នំពេញដូហ្វាំង (Royal Dolphins) របស់​លីគ​កំពូល​កម្ពុជា ចេញ​ទៅ​ប្រកួត​កាល​ពី​ជាង​២០ឆ្នាំមុន។

​ឈ្មោះ​ជា​ភាសា​ខ្មែរ​ហៅ​ថា «ភ្នំពេញដូហ្វាំង» តែ​នៅ​អន្តរជាតិ​ហៅ​ថា Royal Dolphins។ ក្នុង​នាម​ជា​ក្រុម​បាល់ទាត់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​១៩៩៨ ក្រុម​ភ្នំពេញដូហ្វាំង ទទួល​បាន​​កៅអី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Champion League ដែល​កាល​ណោះ ហៅ​ឈ្មោះ​ថា Asian Club Championship រដូវកាល​ឆ្នាំ​១៩៩៩-២០០០។ ពានរង្វាន់​កម្រិត​ទ្វីប​មួយ​នេះ​បែងចែក​ការ​ជម្រុះ​ជា​២​​តំបន់​ មាន​អាស៊ី​ខាងលិច និង​អាស៊ី​ខាង​កើត មុន​រក​ក្រុម​​ខ្លាំង​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដែល​៨ក្រុម ក្នុង​ចំណោម​២ពូល។

ចំពោះ​ក្រុម​កម្ពុជា ចូលរួម​ជម្រុះ​វគ្គ​បឋម​​ក្នុង​តំបន់​អាស៊ី​ខាង​កើត ដោយ​ចាប់​ឆ្នោត​ជួប​ក្រុម​ Singapore Armed Forces (បច្ចុប្បន្ន​ប្តូរ​ឈ្មោះ​ទៅ​ជា ​Warriors FC)។ ការ​ប្រកួត​រៀបចំ​ជា​២ជើង មុន​រក​ក្រុម​ឡើង​ទៅ​ជុំទី២ ដោយ​​លទ្ធផល​សរុប​ក្រុម​​ភ្នំពេញដូហ្វាំង ចាញ់​ក្រុម Singapore Armed Forces ទាំង​២ជើង ១១ទល់៣។ ជើង​ទី១ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​១៩៩៩ ក្រុម Singapore Armed Forces បាន​យក​ឈ្នះ​ក្រុម​ភ្នំពេញដូហ្វាំង ៨ទល់១ ហើយ​ជើង​ទី២ ក្រុម​​ភ្នំពេញដូហ្វាំង បាន​បន្តចាញ់​ក្រុម Singapore Armed Forces ៣ទល់២។

សារព័ត៌មានត្រយង បាន​រៀបចំ​ធ្វើ​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​បុគ្គល​មួយ​រូប​ដែល​បាន​ដឹកនាំ​ក្រុម​​ភ្នំពេញដូហ្វាំង ទៅ​​ប្រកួត​ក្នុង​ពានរង្វាន់ Asian Club Championship កាល​ពី​​គ្រា​នោះ​ជូន​​ប្រិយមិត្ត​ជ្រាប។

Telegram-Troryorng
Share.