សិល្បៈ​អន្តរជាតិ៖ យោង​តាម​ការ​ផ្សាយ​ពី​វែ​បសាយ Koreaboo បាន​ចេញ​កាល​ពីពេល​ថ្មីៗ​នេះ​ CL ដែល​ជា​តារា​ចម្រៀង​ទោល​ដ៏​ល្បីល្បាញ​និង​មាន​ប្រជាប្រិយភាព​បំផុត​មួយ​ក្នុង​ស្រទាប់​យុវវ័យ​ ពិសេស​អ្នក​គាំទ្រ​ភាគ​ច្រើន​ស្គាល់​នា​ងថា​ជា​អតីតសមាជិកក្រុម 2NE1 បានទម្លាយរឿងអាថ៌កំបាំង​បំផុត​មួយ​ក្នុង​ជីវិត​ខ្លួន​ ឱ្យ​មហាជន​បាន​ដឹង​នៅក្នុងកម្មវិធី Knowing Bros របស់​កូរ៉េ ដែល​រឿង​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​មិន​តិច​នោះ​ទេ​ភ្ញាក់ផ្អើល។

ដូច​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដឹង​ហើយ​ ត្បិត​ CL កើត​នៅ​ទឹកដី​កូរ៉េ ប៉ុន្តែ​នាង​ភាគ​ច្រើន​រស់​នៅ​ជប៉ុន​និង​បារាំង​ ហើយ​នាង​ក៏​មាន​ទំនាក់ទំនង​ល្អជាមួយ​នឹង​តារា​ចម្រៀង​ប៉ុប​អន្តរជាតិ​ជា​ច្រើន​ដួង​ ជា​ពិសេស​ទៀត​នោះ​នាង​ក៏​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​ និង​សហការការងារ​ជាមួយ​នឹង​ Scooter Braun ​ដែល​ជាំ​អ្នក​គ្រប់​គ្រ​ង​តែមួយ​របស់​ Justin Biber និង Ariana Grande ផង​ដែរ​។

រំលឹក​ដល់​អតីត​កាល​ក្នុង​ពេល​ដែល​ការងារ​សិល្បៈ​របស់​នាង​កំពុង​ជួប​ប្រទះ​បញ្ហា​ ចំណែក​ផ្លូវ​ចិត្ត​របស់​ខ្លួន​ក៏​រង​ផល​ប៉ះពាល់​នោះ CL បាន​ជួប​នឹង​មិត្ត​ភក្ដិ​ពិត​ហើយ​ ហុច​ដៃ​ចូល​មក​ជួយ​ស្រោចស្រង់​និង​សង្គ្រោះ​នាង​ចេញ​ពី​បញ្ហា​លំបាក​នានា​។ CL បាន​រៀបរាប់​ថា​មាន​ពេល​មួយ​នោះ​នាង​ជួប​បញ្ហា​បាក់ទឹកចិត្ត​ ហើយថែមទាំង​ស្ត្រេស​ខ្លាំង​ទៀត​នោះ​ ស្រាប់​តែ Beyonce ដែល​ជា​មិត្ត​របស់​នាង​បាន​ហៅ​នាង​ថត​ស្ពត​ឱ្យ​ផលិត​ផល​ដែល​ខ្លួន​ទើប​តែ​បង្កើត​ថ្មី​ ដោយ​ទង្វើ​នេះ​គឺ​ Beyonce បាន​ជួយ​នាង​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍​។

ក្រៅ​ពី​ Beyonce ដែល​ CL ចាត់​ទុក​ជា​មិត្ត​ល្អ​របស់​ខ្លួន​ហើយ​នោះ​ តារា​ចម្រៀង​និយម​លេង​ Style ស៊ីវិល័យ​និងទាន់សម័យ​ទំនើប​បាន​លើក​ឡើង​ដែរពី​តារា​ចម្រៀង​ប៉ុប​អាមេរិក​ប៉ុន្មាន​ដួង​ទៀត​ដែល​សុទ្ធសឹង​ជា​មិត្ត​ល្អ​ ក៏​ដូច​ជា​តារា​ចម្រៀង​ឆ្នើម​ក្នុង​បេះដូង​នាង​ ដូច​ជា​ Justin Bieber, Ariana Grande, Rihanna, Beyoncé, និង Kanye West ជា​ដើម​៕

Share.