ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា See You Soon បាន​ទៅ​ដល់​ប្រទេស​ហ្វីលីពីន រួច​រាល់ មុន​​ នឹង​ចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភព​លោក M5 World Championship 2023 ហៅកាត់ M5 សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton ដែល​មាន​សហម្ចាស់​ផ្ទះ ម៉ាឡេស៊ី និង​ហ្វី​លីពីន។

ខណ:ខណ:ការប្រកួត​កីឡាអេឡិចត្រូនិកក្នុង​ព្រឹត្តិការណ៍ M5 សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ដោយ​ក្រុម​កម្ពុជា ត្រូវ​ប្រកួត​បើ​ឆាក​នៅ​ថ្ងៃទី៣ ធ្នូ ជួប​ក្រុម​មក​ពី​ប្រទេស​ប្រេស៊ីល Bigetron Sons។

ក្រុម SEE YOU SOON បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯកព្រឹត្តិកាណ៍​ប្រកួត​កីឡា​អេឡិ​ចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥ ក្រោយ​យក​ឈ្នះ​ក្រុម CFU GAMING នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម SEE YOU SOON មាន​ឈ្មោះ​តំណាង​កម្ពុជា ទៅ​ចូល​រួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក M5 World Championship ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី និងហ្វីលីពីន ចាប់​ផ្ដើម​ពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធី​ប្រកួតជម្រុះ Group Stage មាន​ដូច​ខាង​ក្រោម៖

សម្រាប់ព្រឹត្តិការណ៍ M5នៅឆ្នាំនេះ ​មាន​ក្រុម​ចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក (៨ក្រុម ត្រូវប្រកួតជម្រុះ Wildcard​ ចាប់​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ) យក ២ក្រុម​​ដើម្បី​រកអ្នក​ឡើង​ទៅ​វគ្គ​បន្តមាន ១៦ក្រុម ដោយ​ការ​ប្រកួតនឹង ២ ធ្នូដល់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣​។ សម្រាប់ប្រាក់រង្វាន់ សរុបចំនួន ៩០ម៉ឺនដុល្លារ ដែល​នឹង​ត្រូវ​បែងចែកទៅតាម​ចំណាត់​ថ្នាក់។

ចំពោះ​ព្រឹត្តិការណ៍ M5 នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅ​ឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅ​ឆ្នាំ២០២៣នេះ គឺ​​ក្រុម​ See You Soon។

គួររំលឹកថា នេះ​ជា​លើកទី២ ហើយ​ដែល​ក្រុម​ See You Soon ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​មួយ​នេះ ដោយ​កាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួល​បាន​ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយ​ទទួល​បាន​ប្រាក់​រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់​ជើង​ឯក​ឆ្នាំចាស់ (M4) បាន​ទៅ​លើក្រុម ECHO Philipine ទទួល​បាន​ប្រាក់​រង្វាន់ ៣០ម៉ឺនដុល្លារ៕

Share.