ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បាន​យក​ឈ្នះក្រុម Dynamic Herb Cebu Fc របស់ហ្វីលីពីន ក្នុង​លទ្ធផល ៤-០ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ពានរង្វាន់ AFC Cup វគ្គជម្រុះពូល F វេលាម៉ោង ៧:០០យប់ ក្នុងពហុកីឡដ្ឋានជាតិ។

ខាងក្រោមនេះគឺលទ្ធផល​សរុបរបស់ «ភ្នំពេញក្រោន» ក្នុងពូល F៖

  • ប្រកួតទី១ ​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ៣ទល់និង០ កាល​ពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅ​កីឡ​ដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន
  • ប្រកួតទី២ យកឈ្នះ Shan United របស់​មីយ៉ាន់​ម៉ា ៤-០ កាល​ពី​រាត្រីថ្ងៃទី៥ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៣ យកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ៣-០ កាល​ពីរាត្រីថ្ងៃទី២៦ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៤ ចាញ់ Macarthur​ FC របស់អូស្រ្តាលី ៥-០ នៅកីឡដ្ឋាន Campbelltown Sports
  • ប្រកួតទី៥ ត្រៀម យកឈ្នះ Cebu របស់ហ្វីលីពីន ៤-០ នៅពហុកីឡដ្ឋានជាតិ ប្រកួតទី៦ ត្រៀមប៉ះ Shan United របស់មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Taunggyi
Share.