ក្លិបបាល់ទាត់​វិសាខា និង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ដើម្បូ​ប្រកួត​ជា​មួយ​ក្រុម​របស់ អាយ អេស អាយ ដង្កោសែនជ័យ ក្នុង​ជំនួបជើងទី២ សប្ដាហ៍ទី១២ នៃពានរង្វាន់​លីគកំពូល​កម្ពុជា Cambodian Premier League 2023-2024 នៅ​ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ខាង​មុខ​នេះ។

មុន​ជំនួប​មក​ដល់​កីឡាករសមាជិក​របស់​វិសាខា Takumu Nishihara ចំណាប់អារម្មណ៍​ថា៖«បច្ចុប្បន្ន​នេះ​ពួក​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ សម្រាប់​ការប្រកួត​ជា​មួយ ISI ដង្កោសែនជ័យ​ ពួក​យើង​បាន​ប្រឹង​ប្រឺង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំងជា​រៀង​រាល់​ថ្ងៃ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​បន្ទាប់​នេះ។ ពួល​យើង​មិន​មាន​ការបារម្មណ៍​ពី​ការ​ប្រកួត​នេះ​ពេល​ទេ តែ​យើង​កំពូង​តែ​ផ្ដោតលើករបៀបលេង​របស់​យើង»​។

​កីឡាករ​ជនជាតិ​ជប៉ុន រូប​នេះ​បាន​បន្ថែម​ថា៖«ទោះបីជាការប្រកួត​មុន​យើង​ទទួល​លទ្ធផលដែល​យើង​ចង​បាន​ក៏​ដោយ​ តែ​ពួក​យើង​កំពុង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ កែប្រែចំណុច​ខ្វះខាត់​ ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​ នៅ​ការ​ប្រកួត​បន្ទាប់​ទៀត។ សូម​បងប្អូន​មក​ចូល​រួម​គាំទ្របួក​យើង នៅ​កីឡដ្ឋាន​ផ្ទាល់​ដើម្បី​ជា​កម្លាំង​ចិត្ត យើង​នឹង​ប្រើង​ប្រែង​ទាំង​អស់​គ្នា»។

ក្លិបាល់ទាត់​វិសាខា បច្ចុប្បន្ន​ឆ្លង​កាត់​១១ប្រកួតកន្លងមក​ ឈ្នះ៧ ស្មើ១ និងចាញ់៣ ស៊ុត​បាន ២១គ្រាប់ មាន​២២ពិន្ទុ​ក្នុង​ដៃ ឈរ​នៅ​លេខ​រៀង​ទី៤។ ខណ: អាយអេសអាយ ដង្កោសែន​ជ័យ ឆ្លងកាត់១១ប្រកួតដូច​គ្នា ឈ្នះ៥ ស្មើ១ ចាញ់ ៥ ស៊ុត​បាន ១២គ្រាប់ មាន​១៦ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៥៕

កម្មវិធីប្រកួតសប្ដាហ៍ទី១២៖

Share.