ក្រោយ​យក​ឈ្នះក្រុម Dynamic Herb Cebu Fc របស់ហ្វីលីពីន ក្នុងប្រកួតទី៥ ដោយ​លទ្ធផល ៤-០ ក្នុង​ពហុកីឡដ្ឋានជាតិ វគ្គជម្រុះពូល F កីឡាករ Shintaro Shimizu របស់​ភ្នំពេញ​ក្រោន បន្ត​ក្ដី​សង្ឃឹម​ជា​ម្ចាស់​ស្បែកជើងមាស នៃពានរង្វាន់ AFC Cup ឆ្នាំ២០២៣-២៤។

ខ្សែប្រយុទ្ធជនជាតិជប៉ុនម្នាក់​នេះ​តែង​តែរក​គ្រាប់បាល់ឱ្យភ្នំពេញក្រោ​នក្នុង​ការប្រកួតកន្លង​មក ដោយ​ប្រកួតទី១ រកបាន ១គ្រាប់ ប្រកួត​ទី២ រកបាន ៣គ្រាប់ ប្រកួត​ទី៣ រកបាន ២គ្រាប់ និង​ប្រកួត​ទី៥ រកបាន ១គ្រាប់ថែមទៀត។

ខាងក្រោមនេះគឺលទ្ធផល​សរុបរបស់ «ភ្នំពេញក្រោន» ក្នុងពូល F៖

  • ប្រកួតទី១ ​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ៣ទល់និង០ កាល​ពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅ​កីឡ​ដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន
  • ប្រកួតទី២ យកឈ្នះ Shan United របស់​មីយ៉ាន់​ម៉ា ៤-០ កាល​ពី​រាត្រីថ្ងៃទី៥ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៣ យកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ៣-០ កាល​ពីរាត្រីថ្ងៃទី២៦ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៤ ចាញ់ Macarthur​ FC របស់អូស្រ្តាលី ៥-០ នៅកីឡដ្ឋាន Campbelltown Sports
  • ប្រកួតទី៥ ត្រៀម យកឈ្នះ Cebu របស់ហ្វីលីពីន ៤-០ នៅពហុកីឡដ្ឋានជាតិ ប្រកួតទី៦ ត្រៀមប៉ះ Shan United របស់មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Taunggyi

សូមជម្រាបថា ក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នឹងបន្តជួប Shan United FC របស់មីយ៉ាន់ម៉ា ប្រកួតទី៦ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធ្វើឡើនៅក្នុងកីឡដ្ឋានTHUWUNNA STADIUM ស្ថិតក្នុង YANGON ប្រទេសមីយ៉ាន់ម៉ា៕

Share.