ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតសរសើរ ចំពោះ លោក ឆេង ឃា មានអាយុ៣៦ ឆ្នាំ មានទៅលំនៅភូមិក្រផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានប្រលែងត្រីគល់រាំង ១ក្បាលដែលមានទម្ងន់ ៨.៥០គីឡូក្រាម  និងមានប្រវែង ០.៥០ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយពីឃើញសកម្មភាពដែលជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែក ថែរក្សា ការពារ និងអភិរក្សប្រភេទត្រី ដែលជិតផុតពូជនេះ  ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានស្គាល់។

ជាមួយគ្នានោះដែរ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរ នឹងយកគំរូតាមបុរសតាមលោក ឆេង ឃា  ដើម្បីចូលរួមជួយអភិរក្ស ត្រីដែលជិតផុតពូជ ដូចជាត្រីគល់រាំង និងត្រីជាច្រើនប្រទេទទៀត ឱ្យនៅមានវត្តមានក្នុងប្រកម្ពុជា ទុកសម្រាប់ឱ្យកូនចៅក្រោយៗបានស្គាល់៕

អត្ថបទ៖ ចតុមុខ

Share.