ភ្នំពេញ៖ បុរសម្នាក់ដែលជាសន្តិសុខយាមនៅក្លិបម្នាក់ ខណៈជិះម៉ូតមកពីហូបចុកជាមួយមិត្តភក្តិវិញ ត្រូវបានជនសង្ស័យមួយក្រុម ប្រដាប់ដោយដំបង និង ដំថ្មគប់បណ្ដាលឱ្យធ្លាក់ពីលេីម៉ូតូ រួចក៏ចុះមកវាយថែមទៀត បណ្ដាលឱ្យវាយបែកក្បាលហូរឈាមពេញមុខ ហើយលេីកម៉ូតូជនរងគ្រោះជិះចេញទៅបាត់ ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៣ នៅបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នេះបេីយោងតាមសម្ដីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡេីយខ្លួនបានជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JA-1891 ចេញពីធ្វេីការម៉ោង៥ល្ងាច នៅក្លិបអុិចហ្សូម ផ្នែកសន្តិសុខ រួចក៏ទៅហូបចុកជាមួយមិត្តភក្តិបន្តិចបន្តួច លុះត្រលប់មកវិញ ត្រូវបានក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយដំបង និង ដំថ្ម បានគប់និងវាយមកលើខ្លួន បណ្ដាលឱ្យធ្លាក់ពីលេីម៉ូតូ រួចក៏ចុះមកវាយថែមទៀត រហូតបែកក្បាលហូរឈាមស្រោចពេញខ្លួន រួចក៏លេីកម៉ូតូជិះចេញទៅបាត់ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ នឹងបាននាំជនរងគ្រោះខាងលេីទៅដាក់ពាក្យបណ្ដឹង និងសាកសួរពីភិនភាគ ជនសង្ស័យ១ក្រុមនោះ ដេីម្បីឈានទៅដល់ការចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ត្រយងតូច

Share.