ភ្នំពេញ ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ ជាអ្នកដើររើសអេតចាយ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ បណ្តាលឱ្យស្លាប់ ភ្លាមៗនៅកន្លែង ក្នុងសភាពបាក់ភ្លៅឆ្វេង ផុងលលាដ៍ក្បាល ហើយរថយន្តបង្កបើករត់គេចទៅបាត់ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះ វ័យជាង៣០ឆ្នាំ រើសរើសអេតចាយ ហើយមុនកើតហេតុ គេឃើញដើរតាមផ្លូវ តែមិនច្បាស់ថារថយន្តមួយណា ប្រភេទអ្វីនោះទេ ខណៈដែលមានរថយន្តបើកឆ្លងកាត់បន្តបន្ទាប់គ្នា ទាល់តែឮសូរបុក ជនរងគ្រោះដេកដួលហើយ រថយន្តបើកទៅបាត់អស់ ។

ជនរងគ្រោះក្រោយកើតហេតុភ្លាមៗ ពលរដ្ឋហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ តែពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្នុងសភាពបាក់ភ្លៅឆ្វេង បែកផុងលលាដ៍ក្បាល រួចប្រគល់ឱ្យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចាត់ចែងពិនិត្យ ស្រាវជ្រាវ តាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.