ភ្នំពេញ ៖ បង្គោលភ្លើងមួយកន្លែង រាយបំពាក់ ភ្ជាប់ដោយខ្សែភ្លើង ខ្សែកាបឧបទិច នៅសុខៗស្រាប់តែទុស្សេចរន្តភ្លើង បង្កជាអ្គិភ័យឆាបឆេះ ផ្អើលអស់ពលរដ្ឋក្បែរនោះ ភ័យស្លន់ស្លោ ខ្លាចភ្លើងឆេះរាល ហើយត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខ ផ្ទះលេខ២០អា ផ្លូវ២៨៩ ភូមិ១១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅសុខៗស្រាប់តែទុស្សេចរន្តភ្លើង បង្កជាអគ្គិភ័យឆាបឆេះខ្សែភ្លើង ខ្សែកាបឧបទិច បំពាក់លើបង្គោល បង្កឱ្យផ្អើលពលរដ្ឋ អ្នករស់នៅក្បែរនោះខ្លាចឆេះរាល ។

ហេតុការណ៍ខាងលើកើតឡើង ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅដល់ ដោយសហការជាមួយមន្ត្រីអគ្គិសនី ផ្តាច់ចរន្តភ្លើង ហើយបាញ់ទឹកឱ្យភ្លើងរលត់ទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.