នៅ​ក្នុងកម្មវិធី​ Concert Engfa Live in Cambodia លោក​ស្រី អ៊ឹម សុគន្ធា ដែល​ជា​នាយក​គ្រប់គ្រង​កម្មវិធី​ Miss Grand Cambodia បាន​ផ្ដល់​ឱកាស​ឱ្យ​អ្នក​សារព័ត៌មាន​ពី​គ្រប់​ស្ថាប័ន​សំណេះសំណាល​និង​សាកសួរ​ទៅលើ​មតិ​លើក​ឡើង​ជុំវិញ​កម្មវិធី​ Miss Grand Cambodia 2024 ដែល​នឹង​ចាប់​ផ្ដើម​បើក​ទទួល​ពាក្យ​នៅ​​ដើម​ឆ្នាំ​ក្រោយ​​ ដោយ​គ្រាន់​តែ​បញ្ចេញ​មុខ​របស់​ PD តាម​បណ្ដា​ខេត្តនីមួយៗ​ ផ្ទុះ​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ព្រោះ​តែ​​ PD​ មាន​សម្រស់​ស្អាត​ៗ កម្រិត​ Miss grand ឬ​អាច​ប្រដូច​ទៅ​នឹងសម្រស់​​ទេពអប្សរ ទើប​​លេច​ឡើង​ជា​មតិ​ថា​ តើ​កម្មវិធី​​តម្រូវ​យក​តែ​ស្រីស្រស់​ស្អាត​ទើប​ប្រគល់​សិទ្ធិ PD ​ឱ្យ​យ៉ាងឬ​​ណា​?

នៅ​ក្នុង​វេលា​នោះដែរ​ Madam បាន​ប្រកាស​​បើកភ្លើងខៀវស្វាគមន៍​គ្រប់​បេក្ខភាព​ទាំង​អស់​ ថែម​ទាំង​ឆ្លៀត​​បង្ហើប​ប្រាប់​អនាគត​បេក្ខភាព​ តើ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិបែបណាខ្លះ​ផងដែរ​។

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​កម្មវិធី​ Concert Engfa Live in Cambodia នាយក​គ្រប់គ្រងកម្មវិធី​ Miss Grand Cambodia Madam អ៊ឹម សុគន្ធា បាន​បង្ហាញ​ពី​ចេតនា​ចំបង​នៅ​ក្នុង​ការ​ឧបត្ថម្ភ​ធំកម្មវិធី​ Concert នេះ​ថា​ ក្រៅ​តែ​ពី​ផ្សព្វផ្សាយ​ពីផលិតផល HK7 ​របស់​ខ្លួន​ហើយ​នោះ​ Madam មាន​គោលដៅ​បើក​ឱកាស​ឱ្យ​បវរកញ្ញា​កម្ពុជា​ដូច​ជា​​ ពេជ្រ វត្តីសារ៉ាវឌ្ឍី​ ដែល​មានដុង​សិល្បៈពេញខ្លួន ​បាន​ ប្រឡូក​ផ្នែក​ចម្រៀង​ជាមួយ​តារា​​ស្រុក​គេ ​​ដើម្បី​ក្រេបជញ្ជក់យក​បទ​ពិសោធន៍​ពីគេបន្ថែម​​។ យ៉ាង​ណា​មិញ​ការ​រួម​ការងារ​ជាមួយ​នឹង​តារា​ស្រុក​គេ​លើក​នេះ​ Madam ទទួល​ស្គាល់​ថា​ទទួល​បាន​លទ្ធផល​ល្អគាប់​ប្រសើរ​ ព្រោះ​ធ្វើ​ឱ្យ​ផលិតផល​ HK7 កាន់តែ​មាន​​ការ​ទទួល​ស្គាល់​និង​ទំនុកចិត្ត​ពី​អ្នក​ប្រើប្រាស់​។

សូមជម្រាបជូន​ថា​ កម្មវិធី​ Miss Grand Cambodia 2024 ក្រោម​ការ​គ្រប់គ្រង​ដោយ​ Madam អ៊ឹម សុគន្ធា ​ស្ត្រី​ដែល​​ឆ្នើម​ទាំង​គ្រប់​គ្រងមុខ​ជំនួញ​ និង​វិស័យ​ប្រកួត​សម្រស់ បាន​បិទបញ្ចប់​ការ​ជ្រើសរើស ​ PD តាម​បណ្ដាខេត្ត​ជា​ស្ថាពរ​ហើយ ខណៈ​នៅ​ថ្ងៃ​ទី​៩ ​ឬ​ទី១០ ខែធ្នូ​ ខាង​មុខ​នេះ​ ​នឹង​មាន​​រៀបចំ​កម្មវិធី​សន្និសីទសារព័ត៌មាន​​ធំ​មួយ​​ដើម្បី​ចុះ​ MOU ជាមួយនឹង​ PD នៅតាម​បណ្ដាខេត្តរបស់​ខ្លួន៕

សូមទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម​នេះ​៖

Share.