សហព័ន្ធ​កីឡា​បាល់ទាត់​ឡាវ បាន​សម្រេច​តែងតាំង​​អតីត​​ជម្រើស​ជាតិ​សិង្ហបុរី លោក Selvaraj Vengadasalam គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩ឆ្នាំ ក្រោម​អាយុ​២៣ឆ្នាំ និង​ឈុត​ស៊ីហ្គេម ជំនួស​លោក​គ្រូ​បង្វឹក​ចាស់ Varadaraju Sundramoorthy ត្រូវ​បាន​ឡើង​តំណែង​ទៅ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឡាវ។

លោក Selvaraj Vengadasalam បាន​ប្រមូល​ផ្ដុំ​កីឡាករ​ឡាវ​មួយ​រយៈ​ហើយ តែ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​សិន​ប៉ុណ្ណោះ។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​មន្ត្រី​ព័ត៌មាន​របស់​សហព័ន្ធ​​បាល់ទាត់​ឡាវ ប្រាប់​មក​​កាន់​ក្រុម​ការងារ​«សារព័ត៌មាន​ត្រយង»។ លោក​នឹង​ដឹកនាំ​ក្រុម​​យុវជន​ក្រោម​អាយុ​១៩ឆ្នាំ 2023 AFC U-20 Asian Cup និង​ពានរង្វាន់ 2022 AFC U-23 Asian Cup និង​​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០២២ ខាង​មុខ។

ចំពោះ​លោក V. Selvaraj ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​ក្នុង​​ជម្រើស​ជាតិ​សិង្ហបុរី ចន្លោះ​ឆ្នាំ​១៩៩៥ ដល់​២០០៣ ហើយ​លោក​ធ្លាប់​ដឹកនាំ​ក្រុម Warriors នៅ​ឆ្នាំ​២០១៣ និង​ដឹកនាំ​ក្រុម Garena Young Lions នៅ​ឆ្នាំ​២០១៧ ផង​ដែរ៕

Telegram-Troryorng
Share.