ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ជប់ការប្រកួតសប្តាហ៍ទី១២ ហើយកាលពីថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២៣ ក្នុងនោះឃើញថា លោកឃិន ឧសីហា, លោក ឃួន វីរៈ និង លោក ជី សាមឌី ជាអាជ្ញាកណ្តាល កាត់ក្តីបានច្រើនជាងគេ ត្រឹមសប្តាហ៍ទី១២ ។

ខាងក្រោមនេះជាអាជ្ញាកណ្តាលដែលកាត់ក្តី និងចាយកាតនៅលីគកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី១២៖

ទី១. លោក ឃិន ឧសីហា កាត់ក្តី១០ប្រកួត ចាយកាតសរុប ៣៩សន្លឹក។

ទី២. លោក ឃួន វីរៈ កាត់ក្តី១០ប្រកួត ចាយកាតសរុប ៣៥សន្លឹក ក្រហម១សន្លឹក។

ទី៣. លោក ជី សាមឌី កាត់ក្តី១០ប្រកួត ចាយកាតសរុប ៣២សន្លឹក ក្រហម៣សន្លឹក។

ទី៤. លោក អ៉ីវ ទីណា កាត់ក្តី៨ប្រកួត ចាយកាតលឿង៣០សន្លឹក

ទី៥. លោក ហោ ប៊ុនថង កាត់ក្តី៦ប្រកួត ចាយកាតសរុប២៦សន្លឹក ក្រហម២សន្លឹក

ទី៦. លោក ជួប ពិសាល​ កាត់ក្តី៧ប្រកួត ចាយកាតសរុប២៣សន្លឹក ក្រហម២សន្លឹក

ទី៧ លោក ថន ថាវ័ន្ត កាត់ក្តី៤ប្រកួត ចាយកាតសរុប១១សន្លឹក ក្រហម១សន្លឹក

ទី៨. លោក ជួន ងួនហុង កាត់ក្តី៤ប្រកួត ចាយកាតលឿង ៨សន្លឹក

ទី៩. លោក ភាវ ភា កាត់ក្តី១ប្រកួត ចាយកាតសរុប ៧សន្លឹក ក្រហម២សន្លឹក។

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក៕

Share.