នៅក្នុងពិភពបាល់ទាត់អ្វីក៏អាចកើតឡើងបានដែរ ពោលគឺក្លិប Santos ដែលជាជម្រកចាស់របស់កីឡាករ Neymar និងស្តេចបាល់ទាត់ Pele ធ្លាប់ប្រកបអាជីព ពេលនេះបានធ្លាក់ចេញពីលីគកំពូលប្រេស៊ីល និងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបក្នុងរយះពេល ១១១ឆ្នាំ។

ក្លិប Santos Futebol Clube ត្រូវបានកាត់ចោលពីលីគកំពូលប្រេស៊ីល Brasileiro Serie A ទៅកាន់ Serie B នៅរដូវកាលក្រោយ ក្រោយបញ្ចប់នៅចំណាត់ថ្នាក់ទី១៧ បន្ទាប់ពីឆ្លងកាត់៣៨សប្តាហ៍កន្លងទៅ ឈ្នះ១០ប្រកួត ចាញ់១១ប្រកួត និងចាញ់រហូតដល់ ១៧ប្រកួត ដូចនេះក្រុម Santos Futebol Clube គឺស្ថិតក្នុងតំបន់កាត់ចោល ។

Santos FC ជាក្លិបមានឈ្មោះបោះសម្លេង ជាយូរមកហើយ មានអាយុកាល១១១ឆ្នាំ និងធ្លាប់ឈ្នះពានលីគប្រេស៊ីល ៨សម័យព្រមទាំងពានរង្វាន់ក្នុង និងក្រៅហូរហែជាច្រើនថែមទៀតផង។

អ្វីដែលគេបានស្គាល់ច្បាស់ពីក្លិបនេះ គឺជាក្លិបដែលបានផលិតកីឡាករល្អៗជាច្រើនដូចជា ស្តេចបាល់ទាត់ Pelé, Neymar Jr. ជាដើមសុទ្ធតែធ្លាប់បានចាយពេលច្រើនរដូវកាលជាមួយក្លិបដែលមានមូលដ្ឋាននៅប្រទេសប្រេស៊ីល នេះ។

សូមជម្រាបថា ក្លិបបាល់ទាត់ Santos FC បង្កើតឡើងដំបូងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩១២ គិតមកទល់ពេលនេះ គឺមានអាយុកាល ១១១ឆ្នាំ គ្រូបង្វឹកបច្ចុប្បន្នគឺលោក Marcelo Fernandes ជនជាតិប្រេស៊ីល។

សម្រាប់លីគកំពូលរបស់ប្រទេសប្រេស៊ីល រដូវកាលនេះ ម្ចាស់ជើងឯកបានលើក្លិប SE Palmeiras រីឯក្លិប Grêmio ជាជើងឯករង ខណៈក្លិបខ្លាំងៗពីមុនដូចជា Internacional, São Paulo FC និង Corinthians ស្ថិតនៅចំណាត់ថ្នាក់ក្រោមៗ៕

Share.