ម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ១៦គ្រឿងបន្ថែម គឺមានមេដាយមាស ១ ប្រាក់ ១០ និងសំរឹទ្ធ ៥ បានឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ដោយ​សរុប​លទ្ធ​ផល ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយចំនួន ៣៦គ្រឿង (មាស ២ ប្រាក់ ២០ និងសំរឹទ្ធ ១៤)។

ដោយឡែក​សម្រាប់​ក្រុមភ្ញៀវថៃ ដែលឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) តែនាំមុខក្រុមហ្វីលីពីន ដែលដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និងសំរឹទ្ធ ១០)។

ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានប្រទេស ០៦ ចូលរួមប្រកួត ចាប់ផ្តើមពីថ្ងៃទី៦ ដល់ទី៩ ខែធ្នូ ឆ្នាំ២០២៣៕

Share.